អ៊ឹង បូរ៉ា និង ម៉ន រដ្ឋា ឈ្នះកៅអីជុំទី១ ថ្ងៃបើករដូវកាលថ្មី នៃពានរង្វាន់ TV5 Knock Out Series By Kcement

ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ២នាក់ក្នុងចំណោម ៣២ នាក់ នៃការប្រកួត ប្រដល់គុនខ្មែរដណ្តើមពានរង្វាន់ TV5 Knock Out Series By Kcement រដូវញាលថ្មី គឺ កីឡាករ អ៊ឹង បូរ៉ា មកពីក្លិប កុលបុត្រគុនខ្មែរ និងកីឡាករ ម៉ន រដ្ឋា មកពីក្លិប ការិយាល័យទី៥ទ័ពជើងគោក បន្ទាប់ពីពួកគេបានវាយ ឈ្នះដៃគូប្រកូតរៀងៗខ្លួន កាលពីយប់ថ្ងៃទី ២០ខែមករា ឆ្នាំ ២០១៨ កន្លងទៅ។

កីឡាករ អ៊ឹង បូរ៉ា នៅតែបង្ហាញស្នៀតជើងទាតបានល្អ ដូចមុន ពោលរូបគេបានប្រើស្នៀតជើងទាត់ផ្កាប់ចានទៅលើកីឡាករ ឡូញ វ៉ាន់ឌី មកពីក្លិប វិបុលដារិទ្ធី ខណ្ឌពោធិសែនជ័យ ឲ្យសន្លប់ត្រឹមទឹកទី២ប៉ុណ្ណោះ ។

គួររំលឹកថា ការប្រកួតរវាង កីឡាករ អ៊ឹង បូរ៉ា និង ឡូញ់ វ៉ាន់ឌី គឺកីឡាករទាំង២នាក់ បានសម្រុកវាយសន្ធប់ សងទៅវិទៅមក ចាប់តាំងពី វិនាទីដំបូងនៃទឹកទី១ ក្នុងស្មារតី ប្រុងប្រយ័ត្នខ្ពស់ដូចគ្នា ព្រោះការប្រកួតនេះមានតែ៣ទឹក ពោលគឺចាប់ផ្ដើមចេញស្នៀតជើងទាត់និង កណ្តាប់វាយសងគ្នាបណ្ដើរៗផងដែរ ។ ស្នូរជួងបន្លឺប្រាប់ទឹកទី២ចាប់ផ្តើម នោះកីឡាករ អ៊ឹង បូរ៉ាបានប្រើកណ្តាប់ដៃ ម៉ាត់មួយៗ ទៅលើផ្ទៃមុខ និងស្នៀតជើងទាត់ផ្នែកខាងក្រោមរបស់ កីឡាករ ឡូញ វ៉ាន់ឌីខ្លាំងៗ ស្ទើរស៊ូទ្រាំពុំបាន ទីបំផុតនូវពាក់កណ្ដាលទឹកទី២ ពួកគេចាប់ផ្ដើមទាត់ប្ដូរគ្នា ខណៈពេលនោះ ឡូញ វ៉ាន់ឌី ប្រើជើងស្ដាំទាត់ក្រោម តែ បូរ៉ា ប្រើជើងស្ដាំផ្នែកខាង លើ បណ្តាល ឡូញ វ៉ាន់ឌី ឃុំទប់ពុំក៏រងស្នៀតជើងទាត់យ៉ាងតំណំ និងដួលសន្លបភ្លាមៗ មិនអាចបន្តការប្រកួតបានឡើយ។ ដូច្នេះជ័យជំនះនេះ ត្រូវចៅក្រមទាំង៥រូប ប្រគល់ឱ្យ ទៅកីឡាករ អ៊ឹង បូរ៉ា បន្តការប្រកួតវគ្គជម្រុះជុំទី២វក្នុងចំណោមកីឡាករ១៦នាក់បន្តទៀត ។

ដោយឡែក ការប្រកួតជម្រុះថ្ងៃដំបូង របស់កីឡាករ ម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកបានកក់កៅអីសម្រាប់ វគ្គជម្រុះជុំទី២ដែរ បន្ទាប់ពី ប្រើជើងទាត់អ្នកប្រដាល់សំណាង សម្បត្តិ មកពីក្លិប កងចក្ររាជសីហ៍ ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣នោះ ។

រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យមិនមានវាសនាសងសឹកជាមួយអ្នកប្រដាល់ថៃឈ្មោះលូម លេង(Loom Leng)បានសម្រេចឡើយ ។ ក្នុងការប្រកួតសងសឹកចំនួន៥ទឹកនោះវណ្ណៈត្រូវលូម លេងប្រើជើងទាត់ឲ្យអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១ ប៉ុន្តែវណ្ណៈត្រូវបានអ្នកប្រដាល់ថៃ លូក លេង វាយឲ្យបោះបង់ក្នុងទឹកទី៣ដដែល ៕

 

Loading...