អ្នកឆ្លងវីរុសកូវីដ-១៩​ សរុបទាំងអស់ នៅលើបិភពលោក មាន៨៥​១៧៨នាក់ ​និងស្លាប់​២៩២៣នាក់

គណៈកម្មការសុខាភិបាលចិន បានប្រកាសថា ​គិតដល់វេលាម៉ោង​១៤ ថ្ងៃទី​២៩ ខែកុម្ភៈនេះ មានអ្នកឆ្លងវីរុសកូវីដ-១៩​ សរុបទាំងអស់ នៅលើបិភពលោក មាន៨៥​១៧៨នាក់ ​និងស្លាប់​២៩២៣នាក់ ។ ក្នុងនោះ​នៅ​ប្រទេស​ចិន ​មានអ្នកឆ្លង ៧៩ ៣៥១នាក់ និងស្លាប់ ២៨៣៥នាក់។ ចំនួនអ្នកព្យាលជាសះស្បើយមាន ៣៩ ៣៣២នាក់​។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងរយៈពេល២៤ម៉ោង មានប្រទេសចំនួន​៩ផ្សេងទៀត បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ជាលើកដំបូង។ ចំនួនអ្នកស្លាប់នៅក្រៅប្រទេសចិន បានកើនដល់ទៅ៨៨នាក់ ក្នុងនោះ អ៊ីរ៉ង់​ នាំមុខគេ ដោយមានចំនួន​៣៤នាក់ស្លាប់ អ៊ីតាលីមាន​២១នាក់ស្លាប់ កូរ៉េខាងត្បូងមាន​១៦នាក់ស្លាប់ ជប៉ុនមាន១១នាក់ស្លាប់ ហុងកុងមាន២នាក់ស្លាប់ បារាំង​មាន២នាក់ តៃវ៉ាន់ម្នាក់ និងហ្វីលីពីនម្នាក់។ ដោយ​ឡែកប្រទេសដែលឆ្លងច្រើនជាងគេក្រៅពីចិន គឺកូរ៉េខាងត្បូង មានរហូតដល់ទៅជិត​៣០០០នាក់ហើយ​។

ការឆ្លងរាលដាល​យ៉ាងលឿននៅក្រៅប្រទេស​ ធ្វើឲ្យអង្គការសុខភាពពិភពលោកបង្កើនការប្រកាសអាសន្ន ពីការឆ្លងរាលដាល នៃវីរុសនេះថែមមួយកម្រិតទៀត​៕

Loading...