អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្ស៉ី

ភ្នំពេញ ៖ អ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក។

ប្រភពបញ្ជាក់ថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។ បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។

ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។

ចំពោះមូលហេតុនៃការស្លាប់ក្រសួងមិនទាន់បញ្ជាក់នៅឡើយនោះទេ។

សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ហើយបានស្លាប់បាត់បង់ជីវិត៕

Loading...