អ្នកជំងឺកូវីដ ០២នាក់ទៀត អាយុ ៧០ និង ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 ករណីទី៤០ និង៤១

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាមរបាយការណ៍ពី៖

១-មន្ទីរពេទ្យហ្លួងម៉ែបានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៤៨ ឆ្នាំរស់នៅខេត្តកំពង់ធំត្រូវបានយកសំណាកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំងអ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែវេលាម៉ោង២២:២០នាទីនៅថ្ងៃដដែលពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ស្ត្រីជនជាតិខ្មែរអាយុ៤៨ ឆ្នាំខាងលើបានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩មុនពេលចូលដល់មន្ទីរពេទ្យ(MourantentrantaveccoVID-19) ។

២-ការិយាល័យស្រុកប្រតិបត្តិមេគង្គបានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៧០ ឆ្នាំរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវរាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៦:០៥នាទីល្ងាច ។ ដោយទទួលបានព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថាមុនពេលស្លាប់ពីរទៅបីថ្ងៃគាត់មានចេញរោគសញ្ញាក្តៅខ្លួនក្អកនិងមានប្រវត្តិជំងទឹកនោមផ្អែមប្រចាំកាយ_ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសពដើម្បីធ្វើការវិភាគនៅថ្ងៃដដែលវេលាម៉ោង១៨:៣០នាទីល្ងាចនៅទីតាំងផ្ទះរបស់សពជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖បុរសជនជាតិខ្មែរអាយុ៧០ ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅផ្ទះដោយសារជំងឺកូវីដ-១៩លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ ។

Loading...