អ្នកជំងឺម្នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អ្នកជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រូបនេះ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។

លោកជំទាវបានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់៕

Loading...