អ្នកជំនាញអង់គ្លេស ​៖ ពិភពលោក​កំពុង​ប្រឈម​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​៤​ពាន់​ប្រភេទ​

អង់គ្លេស ៖ ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពិភពលោក​ប្រឈមមុខ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​៤,០០០​ប្រភេទ វីរុស​ទាំងនេះ បាន​បង្កើតបានជា​មេរោគ​ផ្សេងៗ​គ្នា ហើយ​ខ្លះ​បង្កើតបានជា​មេរោគ​កូ​វីដ​-១៩ ចំពេល​មានការ​ប្រកួតប្រជែង​មួយ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វ៉ាក់សាំង​។​

​វីរុស​ប​ម្លែ​ង​ខ្លួន​រាប់ពាន់​ត្រូវបាន​គេ​កត់ត្រា​ថា មាន​បម្រែបម្រួល​រួមទាំង​វីរុស​ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង​និង​ប្រេ​ស៊ី​ល​ដែល​រីក​រាលដាល​ឆាប់រហ័ស​ជាង​វីរុស​ដទៃ​ផងដែរ​។​

​រដ្ឋមន្ត្រីក្រសួង​ទទួលបន្ទុក​ផ្នែក​វ៉ាក់សាំង​អង់គ្លេស​លោក Nadhim Zahawi បាន​និយាយថា វា​មិន​ទំនង​នោះទេ​ដែលថា ​វ៉ាក់សាំង​បច្ចុប្បន្ន​នឹងមិន​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​នេះ​។​

​លោក Zahawi បាន​ប្រាប់​សារព័ត៌មាន Sky News ថា​” ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer-BioNTech, Moderna, Oxford-AstraZeneca និង​ក្រុមហ៊ុន​ដទៃទៀត កំពុង​ពិនិត្យមើល​វិធី​ដែល​ពួកគេ​អាចធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វ៉ាក់សាំង​របស់​ពួកគេ​ដើម្បី​បញ្ជាក់​ឲ្យ​ប្រាកដថា យើង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​វីរុស​ណាមួយ​។​

​យោងតាម​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស​បាន​ឲ្យ​ដឹងថា ខណៈពេលដែល​បម្រែបម្រួល​រាប់ពាន់ បាន​កើតឡើង​នៅពេល​វីរុស​ផ្លាស់ប្តូរ​ការចម្លង មានតែ​វីរុស​តិចតួច​ប៉ុណ្ណោះ​ដែល​គេ​មើលឃើញថា សំខាន់​និង​ធ្ងន់ធ្ងរ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ វីរុស​កូ​រ៉ូ​ណា​ឬ​គេ​ស្គាល់​ថា SARS-CoV-2 បានសម្លាប់​មនុស្ស​ចំនួន​២,៨៣០,៤៦៧​នាក់​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​វា​បាន​លេចចេញ​នៅក្នុង​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩៕

Loading...