អ្នកជំនាញ ៖ វីរុស​ប​ម្លែ​ង​ខ្លួន​អង់គ្លេស​ជា​ភ្នាក់ងារ​ឆ្លង​ជា​ចង្កោម​នៅ​បាងកក​

​បាងកក ៖ ក្រុម​អ្នកជំនាញ​ផ្នែក​មេរោគ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា វីរុស​កូ​វីដ​បំប្លែង​ខ្លួន​ចក្រភព​អង់គ្លេស​ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស គឺជា​ភ្នាក់ងារ​បង្ក​ការឆ្លង​ជា​ចង្កោម​ដែល​ត្រូវបាន​គេ​រកឃើញ​នៅតាម​កន្លែង​កម្សាន្ត​នានា​ទូទាំង​ទីក្រុង​បាងកក​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Bangkok Post​។​

​ប្រធាន​មជ្ឈមណ្ឌល​ឧត្តមភាព​ផ្នែក​ជីវសាស្ត្រ នៅ​សកល​វិទ្យាល័យ Chulalongkorn លោក Yong Poovorawan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ក្នុង​សន្និសីទកាសែត​មួយ​នៅឯ​ក្រសួងសុខាភិបាល​សាធារណៈ​ថា “​ប្រសិនបើ​អាចធ្វើ​ទៅបាន យើង​មិនគួរ​មានការ​ធ្វើដំណើរ​ឬ​ចលនា​ណាមួយ​ទេ​នាពេល​ឥឡូវនេះ​។ បើសិនជា​មិនអាច ត្រូវតែមាន​វិធានការ​រឹតត្បិត​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​”​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ លោក​វេជ្ជបណ្ឌិត បាន​ព្រមាន​ប្រឆាំងនឹង​ការធ្វើដំណើរ​ដែល​មិនចាំបាច់​ក្នុងអំឡុងពេល​នៃ​រដូវ​បុណ្យចូលឆ្នាំ ដោយ​លោក​បាន​ប៉ាន់​ស្មានថា ចំនួន​នៃ​ការឆ្លង​ថ្មី​អាច​ហក់​ឡើង​ខ្ពស់​។​

​បច្ចុប្បន្ន ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ពាក់ព័ន្ធ​នឹង​មនុស្ស​វ័យក្មេង​គឺ​មិន​បញ្ចេញ​រោគសញ្ញា​ទេ​ឬ​បញ្ចេញ​រោគសញ្ញា​តិចតួច ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​បែងចែក​រវាង​អ្នក​ឆ្លង​និង​អ្នក​មិន​ឆ្លង​។​​ទន្ទឹម​នោះ អ្នកឯកទេស​រូបនេះ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

Loading...