អ្នកទោស៥លួចហែករបងគុករត់ តែមិនបានសម្រេច ត្រូវអនុរក្សចាប់បានវិញនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​: អ្នកទោសជាប់ឃុំចំនួុន៥នាក់ បានហែករបងសំណាញ់គុកលួុចរត់ តែត្រូវបានអនុរក្សដេញចាប់បានមកវិញខណៈបានផ្ទុះអាវុធចំនួន៣គ្រាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីម៉ោងជាង1រសៀលថ្ងៃទី3 ខែកុម្ភ: នៅពន្ធនាគារកាំងមេម៉ាយ ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹឹងត្រែង ក្រុងស្ទឹងត្រែង ។

លោក ឈីម ធីដា ប្រធានពន្ធនាគារបានប្រាប់ឲយដឹងជនជាប់ឃុំទាំងប្រាំនាក់ដែលបានលួុចរត់នោះ គឺគ្រាដែលពួុកគេត្រូវបានអោយចេញមកងូតទឹកថ្ងៃត្រង់។ ពេលឃើញឱកាសល្អពួុកគេក៏នាំគ្នាហែករបងសំណាញ់លួុចរត់តែម្តង ប៉ុន្តែត្រូវអនុរក្សឃើញទាន់ ក៏ដេញចាប់បានត្រឡប់មកវិញទាំងអស់។ លោកថា ការដេញចាប់ជនជាប់ឃុំទាំងប្រាំនាក់ខាងលើ មន្រ្តីអនុរក្សក៏បានបាញ់ព្រមានឡើងលើចំនួុន3គ្រាប់ផងដែរ។ហើយអ្នកទាំងប្រាំដែលបានលួុចរត់គឺជាជនជាតិឡាវ ដែលជាប់ទោសពីបទជូនដូរគ្រឿងញៀន ដែលសមត្ថចាប់បានកន្លងទៅ។

លោក ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ជនជាប់ឃុំទាំងប្រាំ គឺជាបុរស។ហើយចំនួុនបីនាក់ជាទណ្ឌិក ដែលកាត់ទោសរួុចនិងមានសាលក្រមជាស្ថាពរ ចំណែកពីរនាក់ផ្សេងទៀត ជាជនជាប់ចោទ ពុំទាន់បានកាត់ទោសនៅឡើយ។

លោកច្រឹង ខ្មៅ បន្តថា ជនជាប់ឃុំទាំងប្រាំ ត្រូវបានចោទប្រកាន់នូវបទចោទបន្ថែមថ្មីទៀតពីលើបទចោទដែលមានចាស់ តាមមាត្រា560 និង561 ស្តីពី”បទលួុចរត់” ដែលអាចជាប់ទោសបន្ថែមចន្លោះពីមួុយ1ឆ្នាំទៅ3ឆ្នាំ និងពិន័យជាប្រាក់ពី2លានទៅ6លានរៀល៕ ឡុងកាន់សំនៀង

Loading...