អ្នកនយោបាយសិចស៊ី បំផុតរបស់ពិភពលោក

សឺបៀរ៖ ស្ថិតក្នុងឈុត ប៊ីគីនី បញ្ចេញសាច់សរខ្ចី រលោងគួរឲ្យចង់ស្ទាបអង្អែល និង រូបរាងដ៏ឆើតឆាយ គួរជាទីទាក់ភ្នែករបស់ មនុស្សផងទាំងពួង នៅលើឆាកប្រកួតនោះ កញ្ញា Maja Pavlovic អាយុ២៣ឆ្នាំ គឺជានិស្សិតពេទ្យឆ្នាំទី៥ម្នាក់ និងជាអ្នកជំនាញ ក្នុងការព្យាបាល ជម្ងឺបេះដូង នៅក្នុងទីក្រុង Cacak ភាគខាងត្បួងរបស់ ប្រទេស Serbia ហើយក៏ជាអ្នកនយោបាយម្នាក់ផងដែរ។

ក្រៅពីជំនាញក្នុងការហ្វឹកហាត់ព្យាបាលបេះដូង នាងបានចូលរួមប្រកួតក្នុងកម្មវិធី the Women’s Bikini Fitness Contest ដែលធ្វើឡើងនៅក្នុង ប្រទេសអេស្ប៉ាញ ហើយនាងទទួលបានមេដាយ ជាបេក្ខនារីដែលមាន ជើងស្អាតជាងគេ ចំណែកឯ ការប្រកួតវគ្គផ្តាច់ព្រាត់ នឹងធ្វើឡើងនៅ ក្នុងទីក្រុង Montreal ប្រទេស Canada នៅចន្លោះថ្ងៃទី១៧និង ២០ក្នុងខែកញ្ញាខាងមុខនេះ។

ទន្ទឹមន្នឹងនេះដែរ នាង Maja ក៏ជាអ្នកនយោបាយម្នាក់ របស់បក្សសង្គមនិយម Serbia (SPS) ដែលកំពុងតែ កាន់អំណាច ហើយនាងក៏ជាសមាជិក ក្រុមប្រឹក្សាក្រុង Cacakមួយរូបផងដែរ។ នាងបាននិយាយថា បើទោះជានាងកំពុងតែ មមាញឹកជាមួយនឹងការ ប្រលងចេញ និង ការប្រកួត The Women’s Bikini Fitness Contest ក៏ដោយ ក៏នាងមិនដែលភ្លេចពីកិច្ចការងារខាងនរយោបាយទេ ព្រោះនាងស្រលាញ់អាជីពនេះ ហើយនាងនឹង ធ្វើឲ្យអាជីពជាអ្នកនយោបាយ របស់ខ្លួន កាន់តែទទួលបាន ជោគជ័យឡើង៕

bikini

Loading...

Leave a Reply

Your email address will not be published. Required fields are marked *