អ្នកនាង គង់ ច័ន្ទ​ស្រីមុំ សម្រាល​បានកូន​ស្រី​ម្នាក់ដូចការរំពឹងទុក

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ តារា​ស្រី និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ គង់ ច័ន្ទ​ស្រីមុំ បាន​សម្រាល​កូនស្រី​ម្នាក់​ប្រកបដោយ​សុវត្ថិភាពដូចការរំពឹងទុក និងបានដាក់​ឈ្មោះ​ឱ្យ​ថា គឹម សីហ៍ មរកត ថែមទៀតផង ។

សូមបញ្ជាក់ថា លោក គឹម សីហា និង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បន្ទាប់ពី​ស្គាល់ចិត្តរយៈពេល ១០​ឆ្នាំ ​សម្រេចចិត្ត​ចូល​រោងការ កាលពី​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ ។

​គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា បាន​ទំនាក់ទំនង​ជាមួយគ្នា រួច​វេញ​ជា​ចំណង​ស្នេហ៍ ក្នុង​ពិភព​សិល្បៈ រហូត​អ្នកសិល្បៈ​គ្រប់ មជ្ឈដ្ឋាន ទទួលស្គាល់​ចំណង​ស្នេហ៍​នេះ ហើយ​ពួកគេ​ឈានដល់ ការ​មាន​ជំនួញ​រកស៊ី ជាមួយគ្នា​ទៀតផង ៕

Loading...