អ្នកនាំពាក្យនៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនដំណឹង ដល់សាធារណៈជនឱ្យបានជ្រាបថា លោកវរសេនីយ៍ឯក ឡុង ឆេកូ អត្តលេខ ៥៨០៤៥ ជាគ្រូនគរបាលជាតិដែលអសកម្មការងារ មិនគោរពវិន័យកងកម្លាំងនគរបាលជាតិ មិនគោរពការចាត់តាំង ព្រមទាំងបង្កឱ្យមានបញ្ហានៅក្រៅអង្គភាព

ភ្នំពេញ៖ ដោយពិនិត្យឃើញបញ្ហារបស់សាមីខ្លួនបែបនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបាន ចាត់វិធានការ ដាក់ទណ្ឌកម្មជាច្រើនលើក តាមរូបភាពនានាដូចជា ការអប់រំណែនាំផ្ទាល់មាត់ ការតម្រូវឱ្យធ្វើកិច្ច សន្យាជាលាយលក្ខណ៍អក្សរ ជាដើម។ ហើយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមប្រឹក្សាវិន័យ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំសម្រេចទុកឱកាសឱ្យលោកវរសេនីយ៍ឯក ឡុង ឆេកូ ដើម្បី ធ្វើការកែខ្លួនជាមន្ត្រីសកម្ម ដោយតម្រូវឱ្យមកបំពេញការងារឱ្យបានទៀងទាត់ និងគោរពវិន័យឱ្យបានល្អ ឡើងវិញ។

ប៉ុន្តែ សាមីខ្លួនមិនបានអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យនោះទេ ព្រមទាំងបន្តភាព អសកម្មការងារ មិនគោរពវិន័យ និងបង្កបញ្ហាផ្សេងទៀតនៅក្រៅអង្គភាព ដែលធ្វើឱ្យខូចតម្លៃ ត្រូនគរបាលជាតិ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ និងបំពានវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ដោយសាមីខ្លួនមិនព្រមកែខ្លួនបែបនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំក្រុមប្រឹក្សាវិន័យ ឡើងវិញនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មបន្ថែម ដល់គ្រូនគរបាលជាតិ រូបនេះ តាមនីតិវិធីជាធរមាន។ អាស្រ័យហេតុនេះ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕

Loading...