អ្នកប្រដាល់១៦រូប ត្រៀមបន្តប្រកួតជម្រុះដណ្តើមកៅអីវគ្គ៨នាក់ពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series បានឈានដល់វគ្គបញ្ចប់នៃការប្រកួតជម្រុះ៣២នាក់ហើយ ដោយគណៈកម្មការ បានរកឃើញអ្នកប្រដាល់ជើងខ្លាំង១៦នាក់ដើម្បីត្រៀមប្រជែងយកកៅអីវគ្គ៨នាក់បន្តឆ្ពោះទៅគ្រងតំណែងជើងពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃសៅរ៍ទី១០ខែមីនាឆ្នាំ២០១៨ ។

សប្តាហ័ចុងក្រោយនៃវគ្គប្រកួតជម្រុះ៣២នាក់នោះ គឺកីឡាករលាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យវាយឈ្នះអ្នកប្រដាល់ ផាត សូដាមកពីក្លិបអេភូថងកីឡាដោយពិន្ទុខណៈដែលកីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូខេត្តបាត់ដំបងឈ្នះ កីឡាករ អាន ទាវ មកពីក្លិបយុវជនវាលស្បូវដោយពិន្ទុដែរ ។

គួររំលឹកថា អ្នកប្រដាល់ទាំង១៦នាក់ដែលឈ្នះក្នុងវគ្គ៣២នាក់ជម្រុះដំណាក់ជុំទី១នោះ គឺកីឡាករ ម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក, កីឡាករអ៊ឹង បូរ៉ា មកពីក្លិបកលបុត្រគុនខ្មែរ, កីឡាករ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ, កីឡាករ នឹម នន មកពីក្លិបទ័ពឆ័ត្រយោង៩១១, កីឡាករ ភួង ពិសិដ្ឋ មកពីក្លិបខេត្តរតនគីរីនិងកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ។

កីឡាករ ផាន់ ពិសិដ្ឋ មកពីក្លិបពុទ្ធសេរីវង្ស , កីឡាករ សង គង់ មកពីក្លិបអេភូថងកីឡា, កីឡាករ រឿន ឈី មកពីក្លិបស្វាយរលំប្ញទ្ធីជ័យ, កីឡាករ លឹម ឡេងមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ, កីឡាករ ផាន ផាត់យុទ្ធ មកពីក្លិបសាលវ័ន្ដកីឡា, កីឡាករ លន បញ្ញាក្លិបតាឯកដំបងដែកមានរិទ្ធ, កីឡាករ លាភ រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ, កីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូខេត្តបាត់ដំបង, កីឡាករ លីញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរ និងកីឡាករ ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ លោក សេង កដិកា អ្នកគ្រប់គ្រង កម្មវិធី ប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានចាត់ទុក អ្នកប្រដាល់ជើងខ្លាំងទាំង១៦រូបដែលចម្រាញ់បានពីជុំទី១ វគ្គ៣២នាក់ កាន់តែពិសេស ដោយសារពួកគេ សុទ្ធតែជើងខ្លាំង ហើយឈ្នះដូចគ្នាទាំងអស់។ លោកថា ការប្រកួតបន្តនៅវគ្គជម្រុះជុំទី២ដែលមានកីឡាករ៨នាក់ប៉ុណ្ណោះ ហើយត្រូវស្វែងរកកីឡាករល្អចុងក្រោយតែ៤នាក់ចេញពីក្នុងចំណោម៨នាក់ ដើម្បីប្រជែងយកជ័យលាភីម្ចាស់ជើងឯកជើងពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement ៕

 

Loading...