អ្នកប្រដាល់ តាំង តាក់ និង វុត្ថា លាន់លិញ សសុទ្ធតែវាយផ្តួលឲ្យប្រកួតឲ្តបបោះង់ដូចគ្នានៅTV5

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២រូប សុទ្ធតែបានវាយឈ្នះគូប្រកួត របស់ខ្លួន ឲ្យបោះបង់ចោលការប្រកួត ក្នុងទឹកដំបូង និង ទឹកទី២ ទាំងអស់នេះគឺផ្តើមចេញ ពីការខិតខំហ្វឹកហាត់ ដើម្បីបង្កើនកម្លាំង ក្នុងប្រជែងដណ្តើមយកកៅអីជុំទី២នៃពានរង្វាន់ TV5 BOXING KNOCK OUT SERIES BY K-Cement កាលពីល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨កន្លងទៅ ។

កីឡាករ វុត្ថា លាន់លិញ មកពីក្លិបអង្គរធំគុនខ្មែរ បានវាយឲ្យកីឡាករ គុជសារ ចាន់រាជ មកពីក្លិបកុសលកីឡា បោះបង់ចោលការប្រកួតត្រឹម ទឹកទី២ ដោយនូវការវាយសន្ធប់ ពីសំណាកកីឡាករ វុត្ថា លាន់លិញ បើទោះបី គុជសារ ចាន់រាជប្រឹងវាយ បកសងមកលើ លាន់លិញ ប៉ុន្តែទីបំផុត ចាន់រាជនូវតែដួលសន្លប់ក្នុងទឹកទី២ដដែល ។

វុត្ថា លាន់លិញ ទើបតែមានប្រវត្តិការប្រកួត១២ដង រីឯ គុជសារ ចាន់រាជ តួលេខប្រកួតចំនួន២២ដង មានបទពិសោធន៍ច្រើន ។ បទពិសោធជារឿងមួយ អ្វីដែលសំខាន់គឺការហ្វឹកហាត់ បានទៀងទាត់ល្អ ។ តាមការសម្គាល់ក្នុងទឹកទី១ លាន់លិញ វាយសន្ធប់ខ្លាំង រហូតចុងទឹករូបគេបានប្រើស្នៀតកែង ទៅលើ សៀតផ្កា ចាន់រាជបណ្តាលឲ្យបែកហូរឈាម។ ដោយមើលឃើញកម្លាំងចាន់រាជ ថបថយ ក្នុងទឹកទី២បន្តវាយសន្ធប់ធ្វើ ចាន់រាជ សន្លប់ ដូច្នេះ វុត្ថា លាន់លិញ ឡើងទៅឈរចាំប្រកួតជុំទី២វគ្គ១៦នាក់ទៀត។

ដោយឡែកកីឡាករ តាំង តាក់ ប្រើពេលតែកន្លះទឹកទី១ វាយផ្តួលកីឡាករ ភើយ ថា ឲ្យបោះបង់ការប្រកួត ដោយងាយស្រួលបំផុត ។ ដូច្នេះហើយ កីឡាករវុត្ថា លាន់លិញ និង កីឡាករ តាំង តាក់ ពួកទំនងត្រូវគណៈកម្មការរៀបចំការប្រកួត រៀបចំឲ្យជួបប្រកួតក្នុងជុំទី២ វគ្គជម្រុះ១៦នាក់ ៕

 

Loading...