អ្នកផ្សាយសាសនាម្នាក់ស្លាប់ក្នុងការវាយប្រហារព្រះវិហារនៅបារាំង ដែលប្រកាសទទួលស្គាល់ដោយក្រុមរដ្ឋអិស្លាម

អ្នកផ្សាយសាសនាម្នាក់ ស្ថិតនៅក្នុងអាយុ៨០ឆ្នាំរបស់គាត់បានបាត់បង់ជីវិតដោយការវាយប្រហារ ប្រើប្រាស់កាំបិតជាអាវុធ និងជនចំណាប់ខ្មាំងដទៃផ្សេងទៀតបានរងរបួសធ្ងន់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីហេតុការណ៍វាយប្រហារនៅព្រះវិហារមួយកន្លែងស្ថិតនៅភាគខាងជើងរបស់ប្រទេសបារាំង ដែលជាសកម្មភាពរបស់ក្រុមឃាតកមានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាម IS ។

ថ្លែងពីទីតាំងកើតហេតុ ស្ថិតនៅក្នុងទីក្រុង Normandy នៃ Saint-Etienne-du-Rouvray ប្រធានាធិបតីបារាំង លោក Francois Hollande បញ្ជាក់ថា បារាំងប្រហែលប្រើប្រាស់គ្រប់មធ្យោបាយក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងក្រុមឧទ្ទាម, ប្រឆាំងដូចដែលបារាំងបានបើកការវាយប្រហារតាមដែនអាកាសនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។

លោកប្រធានាធិបតីបានហៅថា ជាការវាយប្រហារភេរវកម្មដ៏រន្ធត់ និងបានប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមជនវាយប្រហារមានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាម IS ។ ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមរដ្ឋអិស្លាមបានផ្សព្វផ្សាយថា ទាហានរបស់ពួកគេ២នាក់បានធ្វើសកម្មភាពវាយប្រហារ ។

លោក Hollande បានថ្លែងថា ការគំរាមកំហែងស្ថិតនៅក្នុងកម្រិតមួយខ្ពស់ ។ យើងកំពុងស្ថិតក្រោមការដាក់ឲ្យសាកល្បងម្តងទៀត។

នេះជាការវាយប្រហារសម្លាប់មនុស្សសាជាថ្មីចុងក្រោយបំផុតនៅអឺរ៉ុប ក្នុងនោះមានរួមបញ្ចូលការវាយប្រហារសម្លាប់រង្គាលនៅទីក្រុង Nice ភាគខាងត្បូងបារាំង ក្នុងថ្ងៃបុណ្យ Bastille Day និងការវាយប្រហារ៤លើកផ្សេងទៀតស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ។

ការវាយប្រហារភាគច្រើនមានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាម IS ។ ក្រុមរដ្ឋអិស្លាមបានអំពាវនាវឲ្យក្រុមគាំទ្រខ្លួនបើកការវាយប្រហារគោលដៅសំខាន់ទៅលើប្រទេសទាំងឡាយដែលមានសកម្មភាពវាយប្រហារតាមដែនអាកាសខ្លាំងជាងគេនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ៕ សុរ្ម័ន

FRANCE-ATTACK-CHURCH-HOSTAGE

Loading...

Leave a Reply

Your email address will not be published. Required fields are marked *