អ្នកពាក់ព័ន្ធ​នឹង​អាជីវករ​លក់ដូរ ៣ នាក់ នៅក្នុង​ផ្សារ​ស្ទឹង ខេត្តត្បូងឃ្មុំ សូម​មក​ធ្វើតេស្ដ រក​មេរោគ​កូ​វីដ​-១៩

ភ្នំពេញៈ ក្រសួងសុខាភិបាល និង​រដ្ឋបាល​ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ក៏​ដូ​ជា​អាជីវករ នៅ​ផ្សារ​ស្ទឹង ខេត្តត្បូងឃ្មុំ ដែលមាន​ការទំនាក់ទំនង ជាមួយ​បុគ្គល ៣ នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ នៅ​ផ្សារ​ស្ទឹង សូម​មក​ធ្វើតេស្ដ រក​មេរោគ​កូ​វីដ​-១៩​។​

​បុគ្គល​ទាំងបី​នាក់​នោះ មានឈ្មោះ​ដូចជា​៖
១. លោក លី សុផល អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្ទឹង​
២. លោក លី សុ​ផេ​ន អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្ទឹង​
៣. លោកស្រី ឈូក សា​រ៉ង អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ស្ទឹង​

​សូម​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់ មេត្តា​ទទួល​ជ្រាប និង​ចូលរួម​សហការ ដើម្បី​សហគមន៍​យើង គ្មាន​ការចម្លង​មេរោគ កូ​វីដ​-១៩ ៕

Loading...