អ្នកភូមិតវ៉ាជាមួយក្រុមហ៊ុនលោកឧកញ៉ាទីពិសិដ្ឋ ចាក់ដីលុបបឹងអត់មានផ្លូវទឹកហូរ

ភ្នំពេញ ៖ ប្រជាពលរដ្ធចំនួន៥២គ្រួសាររស់នៅក្នុងបុរីហុងឡាយ នាំគ្នាតវ៉ាក្រុមហ៊ុនរបស់លោកឧកញ៉ាទី ពិសិដ្ឋ ដែលបានចាក់ដីលប់បឹងទំហំ៩ហិកតាធ្វើឲ្យទឹកភ្លៀងជន់លិចផ្ទះរបស់ពួកគាត់ដោយសារតែអត់មានប្រព័ន្ធបង្ហូររំដោះទឹក ស្ថិតនៅក្នុងបុរី ហុង ឡាយ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ។

ប្រពលរដ្ធរស់នៅក្នុងបុរីហុងឡាយដែលមានចំនួន៥២គ្រួសារ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រា៤ទាំងមូលបាននាំគ្នាធ្វើការតវ៉ា ចំពោះក្រុមហ៊ុនរបស់លោកឧកញ៉ាទី ពិសិដ្ឋ ដែលបានចាក់ដីលប់បឹងស្ថិតនៅកណ្តាលបុរីហុងឡាយ ដែលអាងស្តុកទឹកនាពេលកន្លងមក ចាប់តាំងពីក្រុមហ៊ុនបានចាក់ដីលុបបឹងតាំងពីដើមខែកក្កដាកន្លង មកនេះ ធ្វើឲ្យផ្ទះសម្បែងរបស់គាត់លិចលង់ពេលមេឃភ្លៀងធ្លាក់ ដោយសារតែអត់ មានប្រព័ន្ធរំដោះទឹកចេញបណ្តាលឲ្យជន់លិចផ្ទះរបស់ពួកគាត់ ជាពិសេសពេលភ្លៀងម្តងៗដល់ពេលទឹកអត់មានកន្លែងហូរទៅធ្វើឲ្យផុសចេញពីក្នុងបន្ទប់ទឹកលិច ផ្ទះរបស់ពួកគាត់កើតរមាស់ទាំងចាស់ទាំងក្មេងអស់ហើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ដោយសារតែប្រទេសកំពុងតែអភិវឌ្ឍន៍ ពួកគាត់មិន ហាមឃាត់លោកឧកញ៉ា ទី ពិសិដ្ឋ ចាក់ដីលុបបឹងនេះទេ ប៉ុន្តែបើលោកឧកញ៉ាចាក់ដីលុបបឹងហើយសូមមេត្តាដាក់ប្រពន្ធ័លូបង្ហូរទឹកឲ្យប្រជាពលរដ្ឋផង កុំឲ្យពួកគាត់រស់នៅក្នុងទឹកភក់ជ្រាំលិចលង់ដោយសារតែទឹកភ្លៀងបែបនេះទៀត ។ ចំណែកលោកឈុន សាវី ជាមេភូមិទ្រា៤ បានឲ្យដឹងថា បឹងដែលក្រុមហ៊ុនលោកឧកញ៉ា ទី ពិសិដ្ឋ ចាក់លុបធ្វើជាកម្មសិទ្ធិនោះមានទំហំ៩ហិកតា ជាបឹងតាំងពីបុរាណមកហើយស្ថិតនៅចំណុចកណ្តាលក្នុងភូមិទ្រា៤ ។ កន្លងមកពេលដែលក្រុម ហ៊ុនចាប់ផ្តើមចាក់ដីត្រូវបានប្រជាពលរដ្ឋតវ៉ាម្តងរួចមកហើយ កាលណោះលោកជា ប្រធានភូមិបានចុះទៅសួរនាំលោកឧកញ៉ាប៉ុន្តែមិនដែលបានជួបលោកទេជួបតែ តំណាងក្រុមហ៊ុនប្រាប់ថាបើសិនជាលោកខ្វះលុយកាក់ទូរស័ព្ទទៅជួបលោកឧកញ៉ា ទៅលោកឲ្យហើយមិនចាំបាច់សួរនាំទេ។

រហូតមកដល់បច្ចុប្បន្នការចាក់ដីលុបបឹង នេះដំណើរការបានជិត៩០ភាគរយទៅហើយ តែលោកមេភូមិបានអះអាងថានៅព្រឹកថ្ងៃទី១២ ខែសីហានេះ លោកនឹងដាក់កម្លាំងប្រជាការពារភូមិចុះទៅហាមឃាត់ ក្រុមហ៊ុនមិនឲ្យចាក់ដីបន្តទៀតទេ លុះត្រាតែក្រុមហ៊ុនដាក់ប្រព័ន្ធរំដោះទឹកកុំឲ្យលិច លង់ផ្ទះប្រជាពលរដ្ឋទើបឲ្យបន្តចាក់ដីបន្តទៀត ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *