អ្នកភូមិព្រែវែងខាងកើតខណ្ឌដង្កោ ផ្ទុះការតវ៉ាជាមួយមេភូមិរឿងតម្លៃលក់ដីរួម

ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកភូមិព្រែវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោចំនួន២២៦គ្រួសារ ចោទថាលោកមេភូមិលក់ដីរួមក្នុង១ម៉ែត្រការ៉េតម្លៃ ២៧ដុល្លារ តែយកមកឲ្យប្រជាពលរដ្ឋត្រឹមតែ១ម៉ែត្រការ៉េ៣ដុល្លារ នាំគ្នាតវ៉ាមិនព្រមយកទាមទារតម្លៃ១ម៉ែត្រការ៉េ១០ដុល្លារ ។ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចវាលស្រែ ក្នុងភូមិព្រែវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៦ខែកញ្ញា២០១៥នេះ ។
តំណាងប្រជាពលរដ្ឋក្នុងចំណោម២២៦គ្រួសារបានឲ្យដឹងថា ដីខាងលើនេះជាដីវាលស្រែ ដែលកាលពីដើមជាដីរួមក្នុងភូមិមានទំហំ១៨ហិកតា បច្ចុប្បន្នត្រូវបានលោកមេភូមិព្រៃវែង ខាងកើត ។ យកទៅលក់ឲ្យក្រុមហ៊ុនក្នុង១ម៉ែត្រការ៉េតម្លៃ២៧ដុល្លាររួចហើយ លោកមេភូមិបានយកលុយមកចែកឲ្យប្រជាពលរដ្ឋទាំង២២៦គ្រួសារ ក្នុងមួយម៉ែត្រការ៉េតម្លៃ៣ដុល្លារ ។ ទើបពួកគាត់កើតទុក្ខមិនសុខចិត្តទាមទារ១ម៉ែត្រការ៉េតម្លៃ១០ដុល្លារ ទើបពួកគាត់យល់ព្រមទទួលយក បើសិនជាមិនបាន១០ដុល្លារទេពួកគាត់នាំគ្នាធ្វើការតវ៉ារយៈពេល៥ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញានេះទៅ ដោយពួកគាត់សុំច្បាប់អាជ្ញាធររួចរាល់ហើយ ។
ដោយឡែកលោករៀម វណ្ណនី អាយុ៦០ឆ្នាំ ជាមេភូមិព្រៃវែងខាងកើត បានឲ្យដឹងថា ដីខាង លើនេះមានទំនាស់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយគាត់ទើបតែធ្វើជាមេភូមិបានមួយឆ្នាំ ប៉ុណ្ណោះ គាត់អត់ដឹងរឿងទេ ។ ចំពោះការលក់ដូរដីខាងលើនេះគេបានបង្កើតតំណាងចំនួន ១០នាក់ក្នុងនោះមានម្នាក់ជាប្រធានដឹកនាំការលក់ដូរនេះគឺលោក សំ វុទ្ធី ។
ចំណែកលោកសំ វុទ្ធី ដែលជាតំណាងអ្នកលក់ដីចំនួន១០នាក់នោះបានឲ្យដឹងថា ដីខាងលើនេះពីដើមឡើយជាដីរួមរបស់ប្រជាពលរដ្ឋមែន ប៉ុន្តែក្រោយមកប្រជាពលរដ្ឋខ្លះ ។ បានលក់តគ្នាទៅឱ្យប្រជាពលរដ្ឋចំនួន១២នាក់ទិញធ្វើជាកម្មសិទ្ធិ និងមានការប្តឹងប្តល់គ្នាដល់តុលាការ ហើយតុលាការបានសំរេចកាត់ក្តី ឲ្យទៅប្រជាពលរដ្ឋទាំង១២គ្រួសារជាម្ចាស់កម្មសិទ្ធិ កាលពីឆ្នាំ២០០៩ ។
ពាក់ព័ន្ធនឹងការលក់ដីនេះ ម្ចាស់កម្មសិទិ្ធទាំង១២គ្រួសារបានយល់ព្រម លក់ដីប្រមាណជា១០ហិកតាតិចតួចប៉ុណ្ណោះ ទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ១ម៉ែត្រការ៉េ២៧ដុលា្លរ ។ តែមិនទាន់លក់ទាំង១៨ហិកតានោះទេ ដោយក្រុមហ៊ុនបានកក់ប្រាក់ ចំនួន៣០ភាគរយទៅឲ្យម្ចាស់កម្មសិទ្ធទាំង១២គ្រួសារហើយ ។ ដោយសារតែដីខាងលើអតីតជាដីរួមរបស់ប្រជាពលរដ្ឋទើបរូបគាត់និងតំ ណាងទាំង១០នាក់បានសម្រេចគ្នាលុយដែលលក់ដីបាននោះ គឺឲ្យទៅម្ចាស់កម្មសិទ្ធិក្នុងមួយម៉ែត្រការ៉េ២០ដុល្លារ ហើយយក៣ដុល្លារក្នុងមួយម៉ែត្រការ៉េទៅចែកឲ្យប្រជាពលរដ្ឋចំនួន២២៦គ្រួសារ និងនៅសល់៣ដុល្លារទៀតគាត់ទុកសម្រាប់ចាត់ចែងរត់ការ ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋជិត១០០នាក់ ដែលនាំគ្នាមកធ្វើការតវ៉ាបានអះអាងថា បើ សិនជាពួកគាត់មិនបានក្នុងតម្លៃ១ម៉ែត្រការ៉េ១០ដុល្លារទេ គាត់មិនយល់ព្រមឡើយ ៕

2015_09_16_06_29_17

2015_09_16_06_29_17_1

2015_09_16_06_29_17_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *