អ្នកមកថ្មីភ្លាមបង្ហាញស្នាដៃភ្លែតដើម្បីគៀងអោយអ្នកដឹកឈើចូលចរចា

ខេត្តកំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលទើបនឹងផ្លស់មកថ្មីបានបញ្ចេញស្នាដៃបង្ក្រាបរថយន្តតូរីសដឹកជញ្ជូនឈើអត់ច្បាប់ប្រគល់អោយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វាស់វែងនិងចាត់ការតាមនីតិវិធី ។

ការបង្ក្រាបរបស់មន្ត្រីអាវុធហត្ថទៅលើរថយន្តដឹកឈើនេះត្រូវបានមតិមួយចំនួនសាលាឃុំហើយក៏មានមួយចំនួនទៀតធ្វើការរិះគន់ផងដែរថាគាត់ធ្វើនេះគឺដើម្បីបង្ហាញស្នាដៃនិងកៀងគរអ្នកដែលរកស៊ីបទល្មើសព្រៃឈើនិងអ្នកផ្សេងទៀតឲ្យចូលមកទំនាក់ទំនងជាមួយខ្លួនដើម្បីលាភសក្ការៈ។

យោងតាមប្រភពបានអោយដឹងថា ឈើឡាំងរួចជិត២០ដុំដឹកតាមរថយន្តតូរីស១គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបានខណៈដែលឈ្មួញមិនស្គាល់ឈ្មោះដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវយកទៅលក់នៅរាជធានីភ្នំពេញ ។

តាមការអោយដឹងពីសមត្ថកិច្ចថានៅមុនពេលបង្ក្រាបគឺទទួលសេចក្តីរាយការណ៍មកទើប កំលាំងរបស់អាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកឱរ៉ាល់ ស្ទាកចាប់រថយន្តសាំយ៉ុងពណ៌ទឹកមាស០១គ្រឿងពាក់ស្លាកលេខកណ្ដាល2A.3690 ដឹកឈេីគ្មានច្បាប់អនុញ្ញាតិ ក្រោយបង្ក្រាប(ម្ចាស់និងតៃកុងគេចខ្លួនបាត់ស្រមោល)។

តាមការអោយដឹងពីសមត្ថកិច្ចថា រថយន្តដឹកឈើខាងលើនេះបានលើកឈើនៅក្នុងភូមិពោធិមាស ដោយមានការដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ច្រកអូរត្រាវនៃខេត្តកំពង់ស្ពឺ មកស្តុកទុកនៅក្នុងភូមិពោធិមាស ទើបឈ្មួញយករថយន្តមកលើកដឹកជញ្ជូនទៅលក់បន្តនៅឯរាជធានីភ្នំពេញ។ដោយធ្វើដំណើរតាមស្ពានដែកនៅខាងលិចរង្វង់មូលមានផ្ទះរបងដែកដែលមានកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលឈរ

ជើងនៅទីនោះជារៀងរាល់ថ្ងៃយប់តែម្តង។ មានការបង្ហើបផងដែរថា ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើបើកបរឆ្លងកាត់ត្រូវតែបង់លុយអោយអស់លោកទាំងនោះ ប្រសិនបើមិនបង់ទេច្បាស់ជាត្រូវចាប់បង្ក្រាបហើយ។ជាក់ស្តែងរថយន្តតូរីសដឹកឈើត្រូវបង្ក្រាបនេះគឺ បើកឆ្លងកាត់មុខក្រុមអស់លោក ដែលគេស្គាល់ថាជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ជិះរថយន្តទំនើបម៉ាក ឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2E.6535 បើមិនបង់គឺបង្ក្រាបហើយ។កន្លងមកឈ្មួញតែងតែបង់លុយអោយតាមការដឹកជញ្ជូនតិចឬច្រើន បើគ្មានលុយទេយករបស់របរបញ្ចាំទើបអោយបន្តដំណើរទៅមុខទៀត។

បើតាមប្រភពបានអោយដឹងទៀតថា បច្ចប្បន្ន ឈើនិងរថយន្តមន្ត្រីបានប្រគល់អោយបរិស្ថានដែនជំរកសត្វព្រៃឱរ៉ាល់ដែលជាម្ចាស់ទឹកដីវាស់វែងរួចរាល់នៅម៉ោង១២.១២នាទី។ សូមរំលឹកថាកាលពីវេលាម៉ោង០១និង១៥នាទីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០នៅចំណុចមុខសាលាបឋមសិក្សាច្រកទៀក តាមបណ្តោយផ្លូវជាតិលេខ៤៤ ខាងកើតរង្វង់មូលស្ពានដែក ក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅព្រឹកថ្ថៃទី៦កញ្ញានេះជាលទ្ធផល មន្ត្រីបរិស្ថានបានធ្វើការវាស់វែងឈេីចំនួន១៧ដុំស្មេី១,៤២ម៉ែតគូបជាប្រភេទឈេីចរុះ៕

Loading...