អ្នកមាន​ទ្រព្យធន​កំពុង​តែ​ជីក​កកាយ​ដី​ភ្នំ​ខុសច្បាប់​សាងសង់​សណ្ឋាគារ​នៅ​ចំណុច​ផ្សារ​ព្រហ្ម​

​ខេត្ត​ប៉ៃលិន​៖​ ដី​ភ្នំ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ខាងក្រោយ​វត្ត​ព្រហ្ម​គី​រី​មរកត​ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រហ្ម​ ឃុំ​ ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​កំពុង​តែ​រង់​ការ​ជីក​ កាយ​គាស់​រំលើង​និង​ពុះ​ជ្រៀក​ភ្នំ​យក​ធ្វើ​កម្មសិទ្ធិ​ចាក់​គ្រឹះ​កសាង​សំណង់​រឹង​មាំ​ដែល​គេ​ សង្ស័យ​ ថា​ការ​ជីក​កកាយ​ដី​ភ្នំ​និង​ការ​សាងសង់​ សំណង់​នោះ​ ធ្វើ​ឡើង​ដោយ​ខុសច្បាប់​។​

​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​សំណង់​រឹង​មាំ​ត្រូវ​គេ​មើលឃើញ​ថា​មិន​ត្រឹមតែ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​បង្ក​ឱ្យ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ដែល​ងាយ​និង​រង់​ការ​បាក់​ស្រុត​ដី​ផង​នោះ​ ទៀត​។​

​សកម្មភាព​នោះ​ដែរ​ក៏​ ត្រូវ​រង់​ការ​រិះគន់​ពី​សំណាក់​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ នោះ​ជា​ខ្លាំង​។​ការ​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​ការ​កសាង​សំណង់​អាគារ​រឹង​មាំ​ត្រូវ​បាន​ លោក​អភិបាលស្រុក​សាលា​ក្រៅ​លើក​ឡើង​ថា​ខាង​មន្ទីរ​ជំនាញ​បាន​អនុញ្ញាត​ ឱ្យ​សាងសង់​ រួច​ហើយ​ ក៏​ប៉ុន្តែ​សម្រាប់​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ឆ្លើយ​តប​វិញ​ថា​ ការ​ សាង់សង់​ សំណង់​នៅ​លើ​ដី​ភ្នំ​នោះ​គ្មាន​ច្បាប់ទម្លាប់​នោះ​ទេ​ លោក​បានឱ្យ​មន្ត្រី​ចុះ​ប​ញ្ឆ​ប់​សកម្មភាព​ នោះ​ហើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ការ​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ចំណុច​ខាងលើ​គឺ​ពួក​គាត់​មិនដឹង​ថា​ធ្វើ​ឡើង​ស្របច្បាប់​រឺ​ខុស​ ច្បាប់​នោះ​ទេ​ហើយ​សំណង់​ដែល​កំពុង​ចាក់​គ្រឹះ​គឺ​គេ​ធ្វើ​សណ្ឋាគារ​៧​ជាន់​។​ការ​ជីក​កកាយ​ដី​ភ្នំ​ នោះ​គឺ​មាន​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ចុង​ក្រោយ​នេះ​។​ម្ចាស់​សំណង់​កំពុ​តែ​ចាក់​គ្រឹះ​ទៅ​លើ​ ដី​ភ្នំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ជា​របស់​លោក​ឧកញ៉ា​ម្នាក់​។​

​ជុំវិញ​ករណី​នេះ​ លោក​ សំ​ សា​រ៉េ​ត​ អភិបាលស្រុក​សាលា​ក្រៅ​ ប្រាប់​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែធ្នូ​ នេះ​ថា​៖​ លោក​បាន​ចុះ​ត្រួតពិនិត្យ​ សំណង់​នោះ​គឺ​គេ​ មិន​បាន​កាយ​ដី​ភ្នំ​នោះ​ឡើយ​ គឺ​គ្រាន់តែ​ដី​នោះ​ជាប់​និង​ជើងភ្នំ​។​សកម្មភាព​ កាយ​ដី​ ដី​នោះ​ ដែរ​មិនមែន​ជា​ការ​កាយ​យក​ដី​ភ្នំ​ខុសច្បាប់​នោះ​ទេ​ហើយ​ដី​នោះ​គេ​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ ។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ការ​កកាយ​ដី​គឺ​គេ​ចាក់​ប្លង់​សេ​ហើយ​ លប់​ដី​ទៅ​វិញ​សម្រាប់​កសាង​ផ្ទះសំណាក់​។​ការ​កសាង​សង់​សំណង់​នោះ​គឺ​ម្ចាស់​ដី​កំពុង​តែ​រៀបចំ​សុំ​ច្បាប់​ទៅ​ខាង​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​ហើយ​ខាង​មន្ទីរ​ជំនាញ​ក៏​គេ​អនុញ្ញាតិ​ឱ្យ​សាងសង់​នោះ​ដែរ​។​ការ​លើក​ឡើង​របស់​លោក​អភិបាលស្រុក​សាលា​ក្រៅ​ថា​ដី​កំពុង​សាងសង់​នោះ​ មាន​ប្លង់​ រឹង​ត្រឹមត្រូវ​ក្នុង​នោះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជា​ពលរ​ដ្ឋា​នាំ​គ្នា​ងឿងឆ្ងល់​ថា​ដី​ភ្នំ​និង​ជើងភ្នំ​ ជា​កម្ម​ សិទ្ធិ​របស់​រដ្ឋ​ នៅ​ពេល​គេ​ឃើញ​ដី​នៅ​ចំណុច​ខាងលើ​ជា​ដី​ ជាប់​និង​ភ្នំ​ថា​តើ​អង្គភាព​ណា​ហ៊ាន​ ចេញ​ធ្វើ​ប្លង់​រឹង​ឱ្យ​នោះ​។​ជុំវិញ​ការ​ចេញ​ប្លង់​រឹង​នេះ​គឺ​លោក​អភិបាលស្រុក​បកស្រាយ​ថា​ម្ចាស់​ ដី​គេ​ទិញ​តៗ​គ្នា​ធ្វើ​ប្លង់​រឹង​យូរ​មក​ហើយ​។​

​ពាក់ព័ន្ធ​និង​ការ​សាងសង់​និង​ការ​ជីក​កកាយ​ដី​ភ្នំ​នៅ​ចំណុច​ខាងលើ​ អ្នក​យក​ព័ត៌មាន​ យើង​បាន​ទំនាក់ទំនង​ទៅ​លោក​ ហុ​ក​ សុផល​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន​ ឱ្យ​ជួយ​បំភ្លឺ​ ជុំវិញ​បញ្ហា​នេះ​ គឺ​លោក​បញ្ជាក់​ឱ្យ​ដឹង​ថា​ សកម្មភាព​ចាក់​គ្រឹះ​សាងសង់​អាគារ​នៅ​ចំណុច​ដី​ ភ្នំ​ ខាងលើ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​ ហើយ​ខាង​លោក​ ក៏​ម្ចាស់​សំណង់​ប​ញ្ឆ​ប់​សកម្មភាព​សាងសង់​គឺ​មិន​ឱ្យ​មានការ​សាងសង់​បន្ត​ទៀត​នោះ​ឡើយ​៕​

sass (3)

sass (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *