អ្នករកឃ្មុំធុំក្លិនស្អុយដើររកប្រទះឃើញសាកសពស្អុយរលួយនៅសល់តែគ្រោងឆ្អឹង សមត្ថកិច្ចមិនដឹងថា ជាករណីអ្វីឡើយ

ភ្នំពេញ : បុរសអ្នករកឃ្មុំម្នាក់ ខណៈដែលមានការធុំក្លិនស្អុយនោះ បានដើររក ក៏ប្រទះឃើញសាកសព ស្អុយរលួយ នៅសល់តែគ្រោងឆ្អឹង ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ ។

ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រែកអ្នកតាវាំង ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា បន្ទាប់ពីទទួលដំណឹងថាមានការ ប្រទះឃើញសពនៅក្នុងព្រៃហើយ ក៏ប្រញាប់ចុះទៅជាមួយលោកមេភូមិដើម្បីមើលអោយច្បាស់ ។ ពេលចុះទៅដល់ក្នុងព្រៃ បានឃើញ ពិតប្រាកដមែន ដែលនៅសល់តែគ្រោងឆ្អឹង ។

ប្រភពបន្តថា គេនៅមិនដឹងថា ស្រី ឬក៏ប្រុសទេ ហើយក៏យក មកដាក់នៅវត្តអម្ពរវ័នហៅវត្តព្រែកថ្មី លុះព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ ២០១៦ ទាក់ទងជំនាញកោសល្យវិច័យមកពិនិត្យឲ្យបានច្បាស់លាស់ ។

ក្រោយពីស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញថា សាកសពមានឈ្មោះ ហៀក អន ភេទប្រុស មុខរបរកម្មករបូមខ្សាច់ការដ្ឋាន​ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ដែលមានថៅកែ​ឈ្មោះ ម៉េង ឃាង ។ សពជនរងគ្រោះ​ស្នាក់នៅក្នុងការដ្ឋាន និងមានស្រុកកំណើត​ភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សាកសពបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា លទ្ធផលពិនិត្យសាកសព ឃើញមានទូរស័ព្ទ ណូគៀ ចុចពិល១ លេខ ០៨១២៤០៤២២, លុយដុល្លារ៧១០ដុល្លារ និងរៀល ១០.៥៧០០រៀល ។ សពពុំមានស្នាមបាក់បែកឆ្អឹងអ្វីទេ លលាដ៍ក្បាលក៏ពុំមានបែកបាក់ដែរ ។ សមត្ថកិច្ចមិនអាចសន្និដ្ឋានថាជាករណីអ្វីបានទេ ដោយសារសាកសពស្អុយរលួយ​ឆេះខ្លោច ដោយភ្លើងព្រៃនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ៕

4

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *