អ្នករកស៊ីកត់ឆ្នោតយួនផ្សេងទៀត ត្រៀមខ្លួនឲ្យហើយ

ភ្នំពេញ:កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបិទទីតាំងឆ្នោតយួន LH. 34មួយកន្លែងក្រោមការបញ្ជាដឹកនាំដោយលោកឯកឃុនឌឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបញ្ជាកម្លាំងចុះបង្ក្រាបដោយសហការចូលរួមពីលោកចៅសង្កាត់ផ្សារដើមគរចុះបិទទីតាំងឆ្នោតវៀតណាមខាងលើនាវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី ១៨ខែមិនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ២៨B តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកចៅសង្កាត់ផ្សារដើមគរបានប្រាប់ដល់អង្គភាពសារព័ត៌មានថាក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមខាងលើនេះអាជ្ញាធរខណ្ឌទួលគោកមិនបានឃាត់ខ្លួនអ្នកលេងល្បែងនៅខាងក្នុងនោះទេ។

ដោយបានដកហូតសម្ភារៈមួយចំនួនដែលបម្រើនូវបទល្មើសល្បែងខាងលើដូចជាកុំព្យូទ័រនិងក្រដាសគាត់ឆ្នោតវៀតណាម តាមប្រសាសន៍របស់លោកអភិបាលខណ្ឌទួលគោកដើម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ19 ដោយធ្វើកិច្ចសន្យាបញ្ឈប់ហើយបើសិនជាទីតាំងខាងលើនេះនៅតែបន្តបើកលេងទៀតអាជ្ញាធរនឹងមានវិធានការចុះបង្ក្រាបតែម្ដង។

ប្រជាពលរដ្ឋដែលនៅជិតទីតាំងកើតហេតុខាងលើជួយតាមដាននិងពិនិត្យមើលទាំងអស់គ្នាបើសិនជាឃើញទីតាំងឆ្នោតយួនខាងលើនេះបន្តបើកដំណើរការទៀតរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចលោកនឹងចាត់វិធានការ ៕

Loading...