អ្នករកស៊ីដឹកទំនិញ មកពីស្រុកថៃ ទោះជាបង់ពន្ធរួចហើយ ត្រូវចូលបង់លុយ ឲ្យគយចល័ត របស់អគ្គនាយកដ្ឋាន ប្រចាំស្រុកអន្លង់វែង

ខេត្ដឧត្ដរមានជ័យ ៖ ក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលរកស៊ីដឹកទំនិញ មកពីប្រទេសថៃ បានបង់ពន្ធ នៅច្រកទ្វារអន្ដរជាតិ ជាំសាង៉ាំ រួចហើយ បែរជាត្រូវរងគ្រោះ បង់លុយឱ្យ កុងត្រូលជជុះ នៅតាមដងផ្លូវទៀតឡើយ ជាពិសេសគយចល័ត របស់អគ្គនាយកដ្ឋាន ដែលបានបោះទីតាំង ស្ថិតនៅក្នុងភូមិ ជើងភ្នុំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង បានកោសរូសឲ្យអ្នក រកស៊ីដឹកទំនិញបង់លុយ តាមតែអំពើចិត្ត។
កម្លាំង គយចល័ត របស់អគ្គនាយកដ្ឋាន ដែលបានដាក់កុងត្រូលជជុះ នៅចំណុចខាងលើ មិនបានបំពេញតួនាទី ទៅតាមបទបញ្ជាផ្ទៃក្នុង របស់អង្គភាពនោះទេ ដោយមិនបានពិនិត្យ ទៅលើទំនិញ គឺអង្គុយចាំរាប់តែក្បាលឡាន យកលុយដាក់ក្នុងហោប៉ៅ តែប៉ុណ្ណោះ។ ក្រុមអាជីវករ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ពួកគាត់ដឹកទំនិញ បន្ដិចបន្ដួចយកមកលក់ បានបង់ពន្ធ នៅច្រកទ្វាររួចហើយ បែរជាត្រូវ គយចល័តក្រសួង កោសរូសឲ្យបង់លុយទៀត មួយថ្ងៃៗ រកស៊ីចិញ្ចឹមតែប្ដីគេ ចំណែកខ្លួនឯង ស៊ីអត់ស៊ីឃ្លាន៕

IMG-7

Loading...

Leave a Reply

Your email address will not be published. Required fields are marked *