អ្នករកស៊ី ​ដឹកឈើ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឈើ​សង្កត់​ស្លាប់​

ខេត្តរតនគិរី ៖ អ្នករកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ម្នាក់ ត្រូវ​ឈើ​សង្កត់​បែកក្បាល​ស្លាប់​ភ្លាមៗ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង​៣០​នាទី​ថ្ងៃទី​២៣ កញ្ញា នេះ នៅ​ចំណុច​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ។​

​តាម​សាក្សី​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ជិះ​ម៉ូតូ​ដឹកឈើ​នោះ បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយទៀត​បើក​ចេញពីផ្ទះ ក៏​ទៅបុក​ម៉ូតូ​ដឹកឈើ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដែល​ដឹកឈើ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​តែម្តង។​

​អ្នកដឹកឈើ​ដែល​ស្លាប់​នោះ ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ គ្រៀង ភា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កាឡៃ​២ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ជិៈ​ម៉ូតូ​កែច្នៃ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ផូ កាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ហើយ​ត្រូវគេ​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ៕

 09_23_2015_04_47_21yayasfsfew

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *