អ្នករត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ បានត្រឹងមួយកន្លែង ព្រោះខ្វះជើងហោះហើរត្រង់

ភ្នំពេញ៖ មន្ត្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុបាននិយាយថា តួលេខនៃអ្នករត់ហាក់នូវត្រឹងមួយកន្លែង អស់រយៈពេល៦ហើយ ដោយសារ ខេត្តព្រះសីហនុមិនទាន់មានចំនួនជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានា មកខេត្តនោះ ។ ការលើកឡើងរបស់មន្ត្រីគណៈកម្មការបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក សែម ផល្លា សមាជិកគណៈកម្មការបច្ចេកទេសនៃព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា បញ្ហាប្រឈមមួយចំនួន បានរាំងខ្ទប់ ភ្ញៀវទេសចរក៏ដូចជារត់ប្រណាំងនៅបណ្តាប្រទេសផ្សេងៗ មិនអាចមកចូលរួមរត់ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះឲ្យច្រើនដូចនៅខេត្តសៀមរាម។ បញ្ហាទាំងនោះមានដូចកង្វះការចូលរួមដោយស្មារតីទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋាន ប្រព័ន្ធផ្លូវរត់ខ្លះនូវមានលក្ខណៈមិនល្អប្រសើរ ពិសេស សេវា ហោះហើរត្រង់ចូលទៅខេត្តព្រះសីហនុ មានចំនួនតិចនូវឡើយ។ លោកបានបន្តទៀតថា ចំពោះព្រឹត្តិការណ៍រត់ប្រណាំងនៅខេត្តព្រះសីហនុ មិនធៀបនិងព្រឹត្តិការណ៍នៅខេត្តសៀមរាបបាន ព្រោះខេត្តសៀមរាម យើងធ្វើបានជាង២០ឆ្នាំរួចហើយ ចំណែកឯខេត្តព្រះសីហនុទើបធ្វើបានចំនួន៦លើកប៉ុណ្ណោះ ដូច្នេះយើងត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត ។

លោកបានកត់សម្គាល់ថា ប្រសិនបើយើងមានជើងហោះហើរត្រង់ច្រើន ដូចនៅខេត្តសៀមរាប បូកបញ្ចូលទាំងផ្លូវរត់ប្របតាមឆ្នេរសមុទ្រដ៏ស្រសត្រកាល ធ្វើឲ្យអ្នករត់អាចគូចគន់ទេសភាព ឆ្នេរ វាលស្រែ ទីប្រជុំជន ព្រៃព្រឹក្សានិងបានស្របយកខ្យល់បរិសុទ្ធធម្មជាតិនិងមានការផ្សព្វផ្សាយទូលំទូលាយពីសំណាក់ស្ថាប័នព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនោះ លោកសង្ឃឹមថា ថ្ងៃអនាគតអាចមានអ្នករត់កើន៦ទៅ៧ពាក់នាក់។ពាក់ព័ន្ធនិងបញ្ហាខាងលើ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាល់ថា ខេត្ត ព្រះសីហនុពិតជានូវខ្វះជើងហោះហើរត្រងមែន។ លោកបានបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ២០១៦កន្លងទៅ ក្នុងពិធីបុណ្យសមុទ្រ អាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុបានសម្ភោធន៍ដាក់ឲ្យដំណើរការជើងហោះហើរ១បន្ថែមទៀតហើយ ដូច្នេះលោកសង្ឃឹមថា នឹងមានអ្នកដែលជាជនបរទេស មកចុះឈ្មោះរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុបានច្រើនជាងឆ្នាំកន្លងទៅ។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នគណៈកម្មការទទួលបានអ្នកចុះឈ្មោះរត់ ប្រមាណជិត២០០០នាក់ក្នុងនោះ គណៈកម្មការនូវតែបន្តបើទ្វារស្វាគមន៍ការចុះឈ្មោះរបស់កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋខ្មែរ រហូតដល់ចុងខែកុម្ភៈឆ្នាំ២០១៧។

ចំណែកឯកាបរិច្ឆ័យនៃព្រឹត្តិការណ៍ ធ្វើឡើងនូវមុខឆ្នេរអូរឈើទាល់ដដែល នាព្រឹកថ្ងៃអាទិត្យទី៥ ខែមិនាឆ្នាំ២០១៧ ។

ការចូលរួមរបស់ប្រជាពលរដ្ឋគឺផ្តល់តម្លៃអ្នករៀបចំព្រឹត្តិការណ៍ ការគាំទ្រគឺផ្តល់តម្លៃឲ្យប្រទេសជាតិរបស់ខ្លួនយើងទាំងអស់គ្នា ដូច្នេះគណៈកម្មការរៀបចំការប្រកួត សង្ឃឹមថា ការចូលរួមរបស់ពលរដ្ឋ គឺជាចំណែកមួយជួយជំរុញឲ្យភ្ញៀវទេសចរមកកម្សាន្ត ព្រះរាជណាចក្រកម្ពុជា បានកាន់តែច្រើន ពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា៕

Loading...