អ្នករត់រ៉ឺម៉កម៉ូតូកង់បី២ក្រុមផ្ទុះជម្លោះវាយតប់គ្នា ផ្អើលកកស្ទះពេញផ្លូវ

ភ្នំពេញ ៖ អ្នករត់រ៉ឺម៉កម៉ូតូ២ក្រុមផ្ទុះជម្លោះវាយតប់គ្នា បណ្តាលឲ្យរងរបួសម្នាក់បង្កឲ្យកកស្ទះចរាចរណ៍ ដោយសារតែរ៉ឺម៉កម៉ូតូជាច្រើនគ្រឿងបានទៅជួយអន្តរាគមន៍ ហើយឈប់ចតត្រៀបត្រាតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤នឹង១០នាទីល្ងាចថ្ងៃទី១០ ខែសីហា២០១៥ លើកំណាត់ផ្លូវកម្ពុជាក្រោម ត្រង់ចំណុចមុខហាងកាត់សក់(វ៉ាស៊ីនតាន) ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះហាត់ តារា ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលជិតផ្សារហេងលី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាសែន ឃុំសូទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាមបានឲ្យដឹងថា ។ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ខែសីហាកន្លងមកនេះ ខាងរ៉ឺម៉កម៉ូតូរបស់សហភាពការងារនៅកម្ពុជាហៅកាត់CLC ។ បាននាំគ្នាផឹកស៊ីនៅក្បែររឺម៉កម៉ូតូហើយបុរសម្នាក់ដែលជាអ្នករត់រ៉ឺម៉កម៉ុតូនៅសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានដើរទៅសួរនាំក៏បង្កឲ្យមានការឈ្លោះប្រកែកគ្នាមួយប្រាវ តែមានការសម្របសម្រួលគ្នាក៏បែកគ្នាអស់ហើយ ។ លុះដល់វេលាម៉ោង៤ល្ងាចថ្ងៃទី១០ ស្រាប់តែភាគីទាំងពីរបានដៀមដាបដាក់គ្នាធ្វើឲ្យមានជម្លោះឈានដល់ការប្រទូស្តរាយដោយមានក្រុមរ៉ឺម៉កម៉ូតូទាំងសងខាងរាប់រយគ្រឿងមកឈប់ត្រៀបត្រាស្ទះចរាចរណ៍និងឈានដល់ការវាយតប់គ្នាបង្កឲ្យបុរស ម្នាក់ដែលជាសមាគមន៍រួបរួមគ្នាដើម្បីអភិវឌ្ឍន៍រងរបួស ចំណែកភាគីរ៉ឺម៉កម៉ូតូខាងCLC បានរត់បានរត់ចោលរ៉ឺម៉កម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។ ជនបង្កដែលរត់គេចខ្លួនត្រូវបានគេស្គាល់ថា ឈ្មោះសាលី អាយុ៣០ឆ្នាំ ត្រូវជាម្ចាស់រ៉ឺម៉កម៉ូតូដែលរត់ចោល ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនចង់បានទាមទារសំណងទេ តែត្រូវធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿងខ្លាចពេលក្រោយមានការគុំគួនគ្នា វីឯរ៉ឺម៉កម៉ូតូដែលម្ចាស់រត់ចោល ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *