អ្នករត់​កង់​៣ លែងលះ​បាន ៧​ខែ មកសុំ​មូលគ្នា​វិញ តែ​ប្រពន្ធ​ថា អស់​និស្ស័យ

​ ​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​មក​​អង្វរ​​ភរិ​យា សុំ​​រួម​រស់​មូ​ល​គ្នា​​វិញ បន្ទា​ប់​ពី​​បាន​​លែង​លះ​គ្នា​ អស់​​រយះ​ពេល ៧​​ខែ  ប៉ុន្តែ​​នាង​​ជា​​ភរិយា​​មិន​​ព្រម លុះ​ដល់​​ព្រឹក​​ថ្ងៃ​ទី​២៤ ខែ​ក​ញ្ញា ឆ្នាំ​២០១៥​ បុរស​ជា​ប្តី បាន​​មក​សុំ​​ប្រ​ពន្ធ ជួប​ជុំ​គ្នា​​ម្តង​​ទៀត តែ​​ប្រ​ពន្ធ​នៅតែ​ មិន​ព្រម ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹងសម្បា ស្ទុះ​ទៅ​ចាប់ ទូរទស្សន៍ កុំព្យូទ័រ ចាន ឆ្នាំង យកមក​បោក​ចោល ហើយ​ស្ត្រី​ជា​ប្រពន្ធ បាន​ប្តឹង​នគរបាល ឲ្យ​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​បុរស​ជា​ប្តី មក​ធ្វើការ​សាកសួរ កាលពី​វេលា​ម៉ោង ៩​និង​៤០ នាទី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ឈ្មោះ ឆេង លីម អាយុ ៣៣​ឆ្នាំ មានមុខ​របរ​រត់​ក​ង់​៣ និង​ប្រពន្ធ​មានឈ្មោះ ភឹម សុខ​វិសាល អាយុ ២៨​ឆ្នាំ មាន​បុខ​របរ​លក់ដូរ នៅផ្ទះ​ជួល​ភូមិ សង្កាត់ កើតហេតុ​ខាងលើ អ្នក​ទាំង ២ មាន​ស្រុកកំណើត នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ មុនពេល​កើតហេតុ បុរស​ជា​ប្តី​បានមក​អង្វរ​ប្រពន្ធ សុំ​ជួបជុំគ្នា​វិញ បន្ទាប់ពី​បាន​លែង​គ្នា អស់​រយះពេល ៧​ខែ​រួចមក​នោះ តែ​ប្រពន្ធ​មិន​ព្រម​។ ដោយសារតែ​ប្រពន្ធ នៅតែ​មិន​ព្រម ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង ស្ទុះ​ទៅ​ទាញ​កុំព្យូទ័រ ទូរទស្សន៍ និង​ចានឆ្នាំង មក​បោក​ចោល ផ្អើល​ដល់​សមត្ថកិច្ច ហើយ​ទោះបីជា មានការ​លួងលោម យ៉ាងណាក៏ដោយ ស្ត្រី​ជា​ប្រពន្ធ​ដាច់ខាត ត្រូវតែ​លែងលះគ្នា ព្រោះ​អស់​និស្ស័យ​៕

W@t-240918 W@t-240919 W@t-240920

Loading...

Leave a Reply

Your email address will not be published. Required fields are marked *