អ្នករុករក បានរកឃើញប្រអប់ខ្មៅ​ទី២ ពីជើងហោះហើរ Lion Air ដែលធ្លាក់

មន្ត្រីឥណ្ឌូនេស៊ី​បានថ្លែងកាលពីថ្ងៃចន្ទ ពួកគេបានរកឃើញប្រអប់ខ្មៅទី២ ពីជើងហោះហរ Lion Air ដែលបានធ្លាក់នៅក្នុងសមុទ្រ Java ជាង២ខែកន្លងមកហើយនោះ ។

Arba Agung ប្រធានភ្នាក់ងារព័ត៌មាន ទាហានជើងទឹក​កងពលទី១ ថ្លែងថា ក្រុមមួយ​ត្រូវបានបញ្ជូនទៅ ដើម្បីទទួល​ឧបករណ៍ ដូច្នេះ វាអាច​ត្រូវបានធ្វើវិភាគ ។ វាត្រូវបានរកឃើញ​កាលពីថ្ងៃចន្ទ ។

ក្រុមរុករក​បានស្វែងរក​ឧបករណ៍ថត​សំឡេង ដែលថត​សំឡេងសន្ទនា​ពីជើងហោះហើរ​ក្នុងរយៈពេល៣០នាទី បន្ទាប់ពីជើងហោះហើរបានចេញដំណើរ ។ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមរុករក បានរកឃើញប្រអប់ខ្មៅ​ ដែលថតទិន្នន័យភ្លាមៗនៅក្នុង​​ជើងហោះហើរនោះហើយ ។

ប្រធានសម្របសម្រួលកិច្ចការដែនសមុទ្រ​ និងនេសាទឥណ្ឌូនេស៊ី Luhut Pandjaitan ថ្លែងថា «វាជាដំណើរការល្អប្រសើរខ្លាំងណាស់» ។ «ខ្ញុំគិត​អំពីព័ត៌មាន​នៅក្នុងប្រអប់​ អាចធ្វើឲ្យគ្រប់យ៉ាងកាន់តែច្បាស់លាស់»។

ជើងហោះហើរ Lion Air Flight JT610 បានធ្លាក់​កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ពេលនៅលើផ្លូវមកពី Jakarta ទៅ​ Pangkalpinang សម្លាប់មនុស្ស១៨៩នាក់​ដែលនៅលើយន្តហោះ ។ អាកាសយានិក​ប៉ុនប៉ង​វិលត្រឡប់យន្តហោះ ប៉ុន្តែមិនបានសម្រេច ក៏ធ្លាក់ទៅក្នុងសមុទ្រ Java ខណៈក្នុងល្បឿនប្រហែល៧២៥គីឡូម៉ែត្រក្នុងមួយម៉ោង ៕

Loading...