អ្នកលក់ទឹកអំពៅវ័យក្មេងម្នាក់​ ​រង​របួស​ដៃ​ម្ខាងយ៉ាងធ្ងន់ ខណៈ​នាងកំពុងកិនទឹកអំពៅ មិន​ប្រយ័ត្ន​ត្រូវ​ម៉ាស៊ីន ក៏ជ្រុលដៃគាប​ចូលម៉ាស៊ីន​ជាប់ បង្កដល់ការភ្ញាក់ផ្អើល នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ​នៅរសៀល ថ្ងៃ​ទី​១៧ មេ​សា ឆ្នំា២០២១ ក្បែរ​រង្វង់​មូល​កែង​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​ ខេត្តស្ទឹងត្រែង ។

នារី​រង​គ្រោះ​មាមឈ្មោះ នឿ​ន ស្រី​នាង អាយុ​២៨​ឆ្នាំ រស់នៅ​ខាងក្រោយ​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ជា​រៀងរាល់​ថ្ងៃ​ ជនរងគ្រោះ​​តែងតែ​ដាក់​ធុង​ទឹកអំពៅ សណ្តោង​ទូ និង​ម៉ាស៊ីន​កៀប​អំពៅតាម​ម៉ូតូ ដើម្បី​ចល័ត​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ ប៉ុន្តែ​ជា​ធម្មតា​នាង​តែ​លក់​នៅ​ខាងលិច​រង្វង់​មូល ។ ដោយសារ​តែ​មិន​បានប្រុង​ប្រយ័ត្ន ចៃដន្យ​ដៃ​របស់​នាង​បាន​ជ្រុល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កៀប​ទឹកអំពៅ​ទាំង​មាន​ពាក់​ស្រោមដៃ​ជ័រ​អនាម័យ​បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗ​ប្រជាពលរដ្ឋ​ដែលនៅក្បែរនោះ​ បានគ្នាជួយអន្តរគមន៍ដោយដោះ​ម៉ូ​ទ័​រ និង​កាត់​ផ្តាច់​ដែក​ម៉ាស៊ីន​កិន​ទឹកអំពៅ​ ដើម្បីជួយ​សង្គ្រោះ​យកដៃ​នាង​ចេញពី​ម៉ាស៊ីន រួចពួកគេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែងតែម្តង។ ប្រភពព័ត៍មាន​ពីអ្នកដែលជួយសង្គ្រោះជនរងគ្រោះ​ទៅមន្ទីរពេទ្យ​ ក៏បានបញ្ជាក់ដែរថា​ នារីរងគ្រោះ​បាន​រង​របួសធ្ងន់​ទៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង៕

Loading...