អ្នកលក់បុកល្ហុងចល័តត្រូវក្រុមក្មេងទំនើងកាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តត្បូងឃ្មុំបុរសអ្នកលក់បុកល្ហុងម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ស្ទាក់កាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី៦តុលា២០១៥ស្ថិត

នៅលើកំណាត់ផ្លូវលំក្នុងភូមិឈូកសណ្តល់ឃុំរកាពប្រាំស្រុក-ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រីឡុងសារិនអធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថាជនរងគ្រោះខាងលើមានឈ្មោះធីស៊ីរ៉ាត់

ភេទប្រុសអាយុ២៤ឆ្នាំមុខរបរលក់បុកល្ហុងចល័តតាមម៉ូតូកង់៣មានទីលំនៅភូមិប្រផាត់ឃុំរកាពប្រាំស្រុកត្បូងឃ្មុំ។

ក្រោយពីត្រូវក្រុមមិនទាន់ស្គាល់អត្តសញ្ញាណលបកាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

07-10-201559861 59862 59863 59864 59865

Loading...

Leave a Reply

Your email address will not be published. Required fields are marked *