អ្នកវិទ្យាសាស្ត្រ៖ ការសម្លឹង មើលដើមទ្រូង របស់នារី អាចធ្វើឲ្យ បុរសមាន សុខភាព បេះដូងល្អប្រសើរ (វីដេអូ)

អាល្លឺម៉ង់៖ ក្រុមអ្នកវិទ្យាសាស្រ្ត របស់ប្រទេស អាល្លឺម៉ង់ បានចេញរបាយការណ៍ ស្រាវជ្រាវមួយ ដែលធ្វើឲ្យមនុស្ស ជាច្រើនមាន ការភ្ញាក់ផ្អើល ព្រោះថាសេចក្តី នៅក្នុងការ ស្រាវជ្រាវនោះ បានបញ្ជាក់ថា បុរសដែល ចូលចិត្តសម្លឹង មើលដើមទ្រូង របស់នារី អាចជួយឲ្យ សុខភាពរបស់ ពួកគេមានសភាព ល្អប្រសើរ។

យោងតាមប្រភព របាយការណ៍ ដែលចេញដោយ អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ការចំណាយពេល របស់បុរស ត្រឹមតែ ១០នាទី ដើម្បីសម្លឹងមើល ដើមទ្រូង របស់ស្ត្រី គឺមានអត្ថប្រយោជន៍ ស្មើនឹងការ ចំណាយពេល ៣០នាទី ក្នុងការហាត់ប្រាណ ដើម្បីសុខភាព អញ្ចឹងដែរ។

លោក Dr. Weatherby បានបញ្ជាក់ថា៖ «នៅពេលដែល បុរសសម្លឹងមើល ដើមទ្រូងនារី ដែលពោរពេញ ដោយភាពស៊ិចស៊ី ត្រឹមប៉ុន្មាននាទី នោះអារម្មណ៍ រំជើបរំជួល រវាងភេទផ្ទុយគ្នា នឹងកើតឡើង ដែលធ្វើឲ្យ ចង្វាក់បេះដូង និង ដំណើរឈាមរត់ បានកាន់តែ ប្រសើរ និងអាចកាត់ បន្ថយអត្រា នៃជំងឺបេះដូង ថែមទៀតផង»។

យ៉ាងណាមិញ លោក Dr. Weatherby ក៏បាន អះអាង ផងដែរថា៖ «ថ្វីបើ ការមើលដើមទ្រូង របស់នារី មិនមែនធ្វើឲ្យ បុរសគ្រប់រូប មានសុខភាព បេះដូងល្អប្រសើរ ទាំងអស់នោះទេ តែវាក៏បានផ្តល់ នូវសារៈប្រយោជន៍ ផ្សេងទៀតផងដែរ សម្រាប់សុខភាព ទៅដល់ពួកបុរសៗ គ្រប់គ្នា»៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

Loading...

Leave a Reply

Your email address will not be published. Required fields are marked *