អ្នកស្រុកយកគោទៅចងនៅក្នុងរូងភ្នំ ដោយសារអាកាសធាតុក្តៅពេក

ខេត្តកំពត៖ សត្វគោច្រើនក្បាល ត្រូវប្រជាពលរដ្ឋយកទៅចង នៅក្រោមរូងភ្នំដើម្បីបញ្ចៀសពីកម្តៅហួតហែងខ្លាំងពេក ។

ករណីនេះ ស្ថិតនៅជិតតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត ។ អាកាសធាតុនៅទីតំបន់រមណីយដ្ឋានកំពង់ត្រាច ប៉ុន្មានថ្ងៃនេះ មានការក្តៅខ្លាំង ជាហេតុនាំឲ្យភ្ញៀវទេសចរណ៍ទៅកម្សាន្តតំបន់រមណីយដ្ឋាន ក៏មានការថយចុះផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បាននបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងខែមេសា ២០១៦ កន្លងទៅនេះ មានការថយចុះ ដោយសារតែនៅកន្លែងលេងទឹកមួយចំនួន ត្រូវបានរីងស្ងួត ។

លោកបន្តថា ប៉ុន្មានថ្ងៃនេះ ពលរដ្ឋបាននាំគ្នាយកគោទៅចងក្នុងរូងភ្នំ ប៉ុន្តែដូចជាមិនប៉ះពាល់អ្វីដល់ភ្ញៀវទេសចរទេ ។ លោកថា ប៉ុន្មានថ្ងៃនេះ មានកម្តៅថ្ងៃក្តៅខ្លាំងពេក ហើយពលរដ្ឋនៅជិតភ្នំ ក៏យកគោទៅចងក្នុងរូងភ្នំដើម្បីបញ្ចៀសកុំឲ្យសត្វត្រូវកម្តៅខ្លាំងពេក ៕

ss

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *