អ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនលើសពី១,៣៦៥លាននាក់ ពាសពេញពិភពលោក

យោងតាមតួលេខរបស់ Worldometer ស្ថិតិចុងក្រោយនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា បានបង្ហាញថា រហូតមកដល់ពេលនេះ មនុស្សចំនួន ៥៧.២៣៩.៩៦៤ នាក់បានឆ្លងវីរុសកូវីដ-១៩នៅទូទាំងពិភពលោក ហើយក្នុងនោះអ្នកស្លាប់មានចំនួនសរុប ១.៣៦៥.៦៩៥ នាក់ ។ ប៉ុន្តែចំនួន ៣៩.៧៣៤.៩៤២នាក់បានជាសះស្បើយផងដែរ ។

ជាមួយនឹង ១២.០៧០.៧១២ នាក់ បានឆ្លងវីរុសកូវីដ-១៩នោះ, សហរដ្ឋអាមេរិកគឺជាប្រទេសមានអត្រាឆ្លងខ្ពស់បំផុតនៅលើពិភពលោក។ អ្នកជំងឺដែលកំពុងជួយសង្គ្រោះជាផ្លូវការមានចំនួន ៧.២៤៣.៤៨៨ នាក់ ខណៈអ្នកជំងឺបាត់បង់ជីវិតកើនដល់ ២៥៨.៣៣៣ នាក់ ។

ប្រទេសឥណ្ឌាមានអ្នកជំងឺកូវីដ-១៩ចំនួន ៩.០០៤.៣៦៥ ករណី ក្នុងនោះអ្នកស្លាប់កើន ១៣២.២០២ នាក់។

ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទីបី ដោយមានការឆ្លងចំនួន ៥.៩៨៣.០៨៩ នាក់ និង ១៦៨.១៤១ នាក់បានស្លាប់។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ នៅប្រទេសបារាំងបានកើនឡើងដល់ ៤៧.១២៧ នាក់ ។ ប្រទេសនេះមានអ្នកឆ្លងសរុប កើនឡើងដល់ ២.០៨៦.២៨៨ នាក់។

ប្រទេសរុស្ស៊ី, អេស្ប៉ាញ, ចក្រភពអង់គ្លេស, អាហ្សង់ទីន, អ៊ីតាលី, កូឡុំប៊ី, ម៉ិកស៊ិក, ប៉េរូ និងអាល្លឺម៉ង់ គឺមានការឆ្លងកូវីដ-១៩ បន្តបន្ទាប់គ្នា ។

ប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីខាងលិច គឺនៅតែជាប្រទេសអ៊ីរ៉ង់ដដែល ។ អ៊ីរ៉ង់ត្រូវគេមើលឃើញថា មានការផ្ទុះឡើងដ៏ខ្លាំងក្លាបំផុតអំពីជំងឺរាតត្បាតនេះ ដំបូងបង្អស់នៅក្នុងតំបន់ ។ ពលរដ្ឋអ៊ីរ៉ង់ប្រមាណ ៤៣.៤១៧ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈមានអ្នកឆ្លងសរុប ៨១៥.១១៧ ករណី និង៥៨៣.៧០៤ នាក់បានជាសះស្បើយវិញផងដែរ ៕

Loading...