អ្នកស្លាប់ដោយពុលសាច់ឆ្កែនៅស្រុកស្នួល កើនដល់៦នាក់ ចំណែក អ្នករងគ្រោះ ជាង៣០នាក់

ខេត្តក្រចេះ ៖ សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ដោយពុលសាច់ឆ្កែនៅក្នុងភូមិស្នួលកើត ឃុំស្នួលស្រុកស្នួល រហូតមកដល់ព្រឹកថ្ងៃទី៨ ធ្នូ នេះ បានកើនដល់ចំនួន៥នាក់ហើយ ក្នុងនោះមានស្រី២នាក់ និង ប្រុស៣នាក់ , ចំណែកអ្នកមានអាការៈពុល ក៍បានកើនបន្ថែមទៀតដែរ គឺមានចំនួនជាង៣០នាក់ ។
លោក ចាន់ សុខគីម អធិការនគបាលស្រុកស្នួលបានឲ្យដឹងថា ការពុលនេះ បានផ្ដើមចេញពីបុរសអ្នកភូមិម្នាក់ ដែលបានយកឆ្កែដែលពុលថ្នាំទៅធ្វើម្ហូប ។ ក្រោយការទទួលទាន គាត់ក៍បានស្លាប់ភ្លាម ប៉ុន្តែពុំមានអ្នកណាចាប់អារម្មណ៍ ថាគាត់ស្លាប់ដោយពុលសាច់ឆ្កែឡើយ ដោយគេគិតថា គាត់ស្លាប់ដោយជម្ងឺលើសឈាម ។
អំឡុងពិធីបុណ្យសព ប្រពន្ធរបស់គាត់ បានយកសម្លរសាច់ឆ្កែ ដែលសេសសល់ឲ្យភ្ញៀវកំដរសពហូប ពេលនោះ ក៍បានពុលជាបន្តបន្ទាប់មានក្មេងមានចាស់ មានស្រី មានប្រុស ហើយត្រូវបានគេដឹកជញ្ជូន ទៅកាន់មន្ទីរពេទ្យស្រុកស្នួល ដើម្បីទទួលការសង្គ្រោះ ។
បើតាមលោកអធិការថា ភ្លាមៗនោះដើម្បីឲ្យប្រាកដក្រុមអ្នកជំនាញសុខាភិបាលបានចុះមក ប្រមូលយកសាច់ឆ្កែ និង ស្រា ស ទៅពិសោធន៍ តែរហូតមកដល់ពេលនេះ ពុំទាន់បានទទួលលទ្ធផលអ្វីឡើយ ។ យ៉ាងណាក៍ដោយក្រុមអ្នកភូមិបាននិយាយថា គេបានបោះពោះវៀនឆ្កែដែលសេសសល់ទៅឲ្យកូនឆ្កែស៊ី ហើយបន្ទាប់មកកូនឆ្កែនោះក៍បានពុលស្លាប់ភ្លាមៗ ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយនៅក្នុងខេត្តខេត្តក្រចេះ នាឆ្នាំ ២០១៥ នេះ ដែលមានអ្នកស្លាប់ដោយចំណីអាហារបរិភោគ ខណៈលើទីមួយបានបានកើតឡើងកាលពីថ្ងៃទី២០ វិច្ឆិកា ក្នុងភូមិអាចាថ្នោល ឃុំសំបូរ ស្រុកសំបូរ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និង ៣១នាក់ ទៀតចូលពេទ្យដោយសារពុល ស្រា ស ៕

12_08_2015_10_47_29Untitled-3

AnNO6JFfmWx72X7ND7Ak5dzODxpkVyr-xukKJHVpRD06(1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *