អ្នកស្លាប់​ដោយ​កូ​វីដ​១៩​នៅ​ប្រេ​ស៊ី​ល​កើន​ដល់​៤០៨.៦២២​នាក់ ​

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើនឡើង​ដល់ ៤០៨.៦២២ នាក់​ហើយ បន្ទាប់ពី​អ្នកជំងឺ​ចំនួន​៩៨៣​នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវី​ត​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

​ទន្ទឹមនឹងនេះ​ការធ្វើ​តេស្ត​បាន​រកឃើញ​ថា​មានការ​ឆ្លង​ថ្មី​ចំនួន ២៤.៦១៩ ករណី​បន្ថែមទៀត ក្នុង​រយៈពេល​ដូចគ្នា​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​បាន​កើនឡើង​ដល់ ១៤.៧៧៩.៥២៩​ករណី​។​

​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយ COVID-19 ខ្ពស់​ជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​និង​ករណី​ឆ្លង​ធំជាងគេ​លំដាប់​ទី ៣ នៅ​ពីក្រោយ​សហរដ្ឋអាមេរិក​និង​ឥណ្ឌា​។​

​ប្រទេស​អាមេរិក​ខាងត្បូង​កំពុង​ប្រឈមមុខ​នឹង​រលក​ថ្មី​នៃ​ជំងឺ​រាតត្បាត​ដែល​បណ្តាលឱ្យមាន​ការកើនឡើង​នូវ​ករណី​ឆ្លង​និង​ការស្លាប់​និង​ធ្វើ​ឲ្យ​មានការ​ដួលរលំ​នៃ​ផ្នែក​សុខាភិបាល​សាធារណៈ​មួយ​ភាគ​ធំ​។​

​សូមជម្រាបថា ប្រទេស​ប្រេ​ស៊ី​ល​បាន​ចុះបញ្ជី​ករណី​ឆ្លង​កូ​វីដ​១៩ លើកដំបូង​របស់ខ្លួន​គឺ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​ឆ្នាំ ២០២០ ៕

Loading...