អ្នកឧកញ៉ា​គិត​ ម៉េ​ង​ រៀប​មង្គលការ​ជាមួយ​ស្រី​តូច​ ចំណាន​ ជួល​៥​អាគារ​នៅ​កោះ​ពេជ្រ​

ភ្នំពេញ​៖​ អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ កំពូល​អ្នកជំនួញ​នៅ​កម្ពុជា​ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​រូប​ស្រស់​ អតីត​តារា​សម្តែង​ឈ្មោះ​ ម៉ៅ​ ចំណាន​ ហៅ​ ស្រី​តូច​ ចំណាន​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ខាង​មុខ​នេះ​។​

យោង​តាម​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ បាន​ឲ្យ​ដឹង​ថា​ មង្គលការ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ និង​អ្នក​នាង​ ស្រី​តូច​ ចំណាន​ នឹង​រៀបចំ​មង្គលការ​ នា​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ចំនួន​ ៥​អាគារ​ជាប់​គ្នា​តែ​ម្ដង​ គឺ​មាន​អាគារ​ L,K,J,I,H​ ។​ មង្គលការ​នេះ​នឹង​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ អ្នកមុខអ្នកការ​ ជា​មន្ត្រីរាជការ​រាប់​ពាន់​នាក់​ ព្រមទាំង​អ្នក​សិ​ល្បះ​អញ្ជើញ​ចូលរួម​អបអរសាទរ​ ក្នុង​នោះ​ក៏​អាច​មាន​ថ្នាក់ដឹកនាំ​កំពូលៗ​ របស់​រាជរដ្ឋាភិបាល​អញ្ជើញ​ចូលរួម​ផង​ដែរ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *