អ្នក​ចាក់​វ៉ាក់សាំង​២​ប្រភេទ​នេះ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​ពេល​ចូល​ថៃ​

​បាងកក ៖ ក្រសួងការបរទេស​ថៃ បាន​បន្ថែម​វ៉ាក់សាំង Sinopharm ចូលទៅក្នុង​បញ្ជី​អ្នក​ដែល​ចាក់​វ៉ាក់សាំង ពោលគឺ​ពេលទៅដល់​ប្រទេស​ថៃ ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation​។​

​ក្រសួង​ក៏បាន​ធ្វើ​កំណែប្រែ​ថ្មី​នូវ​លិខិត​បែបបទ​ចូល​ប្រទេស​ថៃ តាមរយៈ​វេ​ប​សាយ​របស់ខ្លួន​ផងដែរ ដោយ​ជនជាតិ​ថៃ និង​ជនបរទេស ដែល​ធ្វើដំណើរ​ទៅ​ថៃ​ត្រូវតែ​បំពេញ ហើយ​បង្ហោះ​ភ្ជាប់​ជាមួយ​ឯកសារ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង នៅលើ​វេ​ប​សាយ​នោះ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​រយៈពេល ៧​ថ្ងៃ​៕

Loading...