អ្នក​បើក​បរ​​យន្ត​ហោះ​រវល់​តែ​ selfie ពេក ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​​ជីវិត​របស់​ខ្លួន និង​អ្នកដំណើរ​

អាមេរិក៖ ដោយសារតែ ថតរូប selfie ក្នុងកំឡុងពេល បើកយន្តហោះ បានធ្វើឲ្យ អាកាសយានិកម្នាក់ ធ្លាក់យន្ដហោះ​ស្លាប់ ក៏ព្រោះ តែស្រវាំងភ្នែក នឹងពន្លឺភ្លើង flash ទូរស័ព្ទ របស់ខ្លួន គាត់ផ្ទាល់។

អ្នកស៊ើបអង្កេតជឿជាក់ ថា លោក Amritpal Singh ទំនងជា បាត់បង់ម្ចាស់ ការ ក្រោយពី រូបគាត់ ភ្ញាក់នឹង ពន្លឺ របស់ទូរស័ព្ទ នៅពេលដែល គាត់ថត រូបខ្លួនឯង ខណៈពេល កំពុង ហោះហើរ។ លោក Singh វ័យ២៩ ឆ្នាំ រូបនេះ រួមទាំងអ្នក ដំណើរគាត់ ម្នាក់ទៀត បានបាត់បង់ជីវិត នៅពេលដែល យន្តហោះ ខ្នាតតូច ប្រភេទ Cesna 150K បានធ្លាក់ ទាំងកណ្តាលយប់ នៅលើវាល ស្រូវសាលី មួយកន្លែង ស្ថិតក្នុងទីក្រុង Denver។

យោងតាម របាយការណ៍ពី អាជ្ញាធរជាតិ សុត្ថិភាពការ ដឹកជញ្ជូន (National Transportation Safety) បានប្រាប់ ឲ្យដឹងថា ៖ “កាមេរ៉ា The GoPro បានបង្ហាញថា អ្នកបើកយន្ត ហោះ និង អ្នកដំណើរ បាននាំគ្នា ថតរូប ខ្លួនឯង ជាមួយ នឹងទូរស័ព្ទ ដៃពួកគេ ដោយបើក flash ក្នុងអំឡុងពេល ហោះហើរពេលយប់ ដែលថតដូចជា នៅពេល ដែលយន្ត ហោះរៀប ចេញដំណើរ ពេលហោះឡើង និងកំឡុងពេល ហោះហើរ”។ ការស៊ើបអង្កេតនេះ ជឿ ជាក់ថា ពន្លឺភ្លើងរបស់ ទូរស័ព្ទគឺ ជាមូលហេតុ នាំឲ្យលោក Singh ភ្ញាក់ ភាន់ភាំង និងស្រវាំងភ្នែក ទើប ធ្វើឲ្យគាត់ មិនអាច គ្រប់គ្រង យន្តហោះ រហូតបណ្តាល ឲ្យមានគ្រោះថ្នាក់៕

plane crash

Loading...

Leave a Reply

Your email address will not be published. Required fields are marked *