អ្នក​សុំទាន​២​នាក់​សុំ​រ៉ឺ​ម៉ក​គេ​ជិះ​ ពេល​ឆ្កែ​បោល​បុក​ ភ័យ​ពេក​លោត​ពី​រ៉ឺ​ម៉ក​ ស្លាប់​ម្នាក់​ របួស​ម្នាក់​

​ខេត្តបន្ទាយមានជ័យ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ហួសចិត​មួយ​បាន​កើតឡើង​រវាង​អ្នក​សុំទាន​២​នាក់​បាន​សុំ​រី​ម៉ក​ម៉ូតូ​គេ​ជិះ​ស្រាប់តែ​ចៃដន​អាក្រក់​ឆ្កែ​រត់​បុក​បណ្តាល​ឲ្យ​អ្នក​សុំទាន​ទាំង​២​នាក់​ភ័យ​ពេក​លូត​ពីលើ​រី​ម៉ក​ធ្លាក់​ដល់​ដី​បាក់​ ក​ ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​របួសធ្ងន់​នៅ​វេលា​ម៉ោង​ ៨​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ដូន​ឡឹ​ក​ ឃុំ​សំបួរ​ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

​លោក​រស់​ សំបូរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នោះ​មាន​រី​ម៉ក​ម៉ូតូ​១​គ្រឿង​បើក​ដោយ​ឈ្មោះ​ ផ​ន​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​តូច​ត្បូង​ ឃុំ​ភ្នំ​តូច​ ស្រុក​មង្គល​បូ​រី​ ដឹក​អ្នក​សុំទាន​សុំ​ជិះ​២​នាក់​បើក​ពី​កើត​ទៅ​លិច​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​បានរ​ត់បុ​ករី​ម៉ក​បណ្តាល​ ឲ្យ​រី​ម៉ក​ម៉ូតូ​ដួល​ពេល​នោះ​អ្នក​សុំទាន​ទាំង​២​នាក់​នោះ​ភ័យ​ពេក​ក៏​លោត​ចេញ​ពីលើ​រី​ម៉ក​ បណ្តាល​ឲ្យ​នាក់​ ក​ ស្លាប់​ម្នាក់​និង​របួសធ្ងន់​នៅ​និង​កន្លែង​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះ​១​ឈ្មោះ​ ញ៉​ក់​ ឆែម​ ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ របួសធ្ងន់​ ២​មាន​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ស្រី​អាយុ​ប្រហែល​ជាង​៧០​ឆ្នាំ​ បាក់​ក​ស្លាប់​។​

​ក្រោយ​ពី​កើតហេតុ​រួច​ស​មិ​ត្ថ​កិច្ច​មក​ដល់​កន្លែង​កើតហេតុ​ធ្វើកា​ត្រួតពិនិត្យ​ចំណែក​សព​សមត្ថកិច្ច​ដឹក​យក​ទៅ​ដំកល់​ទុក​នៅ​វត្ត​សំបួរ​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ចំណែក​អ្នក​របួស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ រីឯ​ម្ចាស់​រី​ម៉ក​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សំបួរ​ហៅ​ទៅ​សួរនាំ​ដើម្បី​ធ្វើ​កំណត់ហេតុ​ ៕

photo_2016-04-04_14-24-55

photo_2016-04-04_14-24-54

photo_2016-04-04_14-24-53

photo_2016-04-04_14-24-56

Loading...

Leave a Reply

Your email address will not be published. Required fields are marked *