អ្នក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ជិះ​ម៉ូតូឌុប​ប្រពន្ធ ចូលរួម​ពិធី​មង្គល​ការកូន​អ្នក​ភូមិ

ខេត្តតាកែវ៖ អ្នក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​បង្ហាញ​នូវ​ជីវភាព​ភាព​សាមញ្ញ របស់​លោក និង​ភរិយា តាម​រយៈ​ការ​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ចូលរួម​ក្នុង​ពិធី​មង្គល​ការកូន របស់​អ្នក​ភូមិ​ផង​របង ជាមួយ​គ្នា ដោយ​លោក​ឧកញ៉ា បាន​ចងដៃ កូនក្រមុំ ១00 ដុល្លារ និង​កូន​ក​ម្លោះ ១00 ដុល្លារ ស្មើគ្នា​។

ក្នុង​ផេ​ក​ផ្ទាល់ខ្លួន លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក នូវ​សកម្មភាព របស់​លោក ឧកញ៉ា ជិះ​ម៉ូតូ ឌុ​ប​លោកស្រី ចូលរួម​ពិធី​មង្គល​ការកូន​ប្រជាជន​។

លោក​បាន​សរសេរ​រៀបរាប់​ថា ” ម៉ោង​៨:៣០​នាទី ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ រូប​ខ្ញុំ​និង​ភរិយា បាន​មក​ចូលរួម ក្នុង​ពិធី​មង្គល​ការកូន​ប្រជាជន ដែល​ជា​អតីត​អ្នក​ភូមិ​ផង​របង​ជាមួយ ស្ថិត​នៅ​ភូមិ​ក្រាំង​ថ្មី ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ។ កូនក្រមុំ ជា​ចៅស្រី​របស់ តា​សឿង យាយ ម៉ ដែល​ត្រូវជា​កូនស្រី នាង​ត្រឡាច ខាង​ប្រុស​កំព្រា ខាង​ស្រី​បង្គាប់ ១.៤00 ដុល្លារ សន្សំ​លុយ​បាន​តែ ១.១00 ដុល្លារ នៅ​ជំពាក់ ៣00 ដុល្លារ ចាំ​ស៊ីសង​គ្នា ពេល​ក្រោយ សុំ​រៀប​ការ​សិន ពេល​នេះ​ទ្រាំ​លែង​បាន​ហើយ​។ ខាង​ស្រី ក៏​យល់ព្រម ទុក​យូរ​ខ្លាច​ដាច់​អា​បាត់ ខ្ញុំ​បាន​ចងដៃ​កូនស្រី ១00 ដុល្លារ និង​កូនប្រុស ១00 ដុល្លារ​ស្មើគ្នា​។ លោកតា សឿង ជា​គ្រូខ្មែរ​បូរាណ តាំងពី​រូប​ខ្ញុំ​នៅ​វ័យ​កុមារ អោយ​តែ​មាន​អ្នកស្រុក​ណា មាន​ជំងឺ​តែងតែ​ឃើញ​វត្តមាន របស់​គាត់​ទៅ​ស្តោះផ្លុំ​។ លោកតា សឿង និង លោកយាយ ម៉ បាន​ចែក​ឋាន​ជា​យូរណាស់​មក​ហើយ “​។

មិនមែន​ជា​ថ្មី ឬ​ក៏​ប្លែក​សម្រាប់​លោក​ឩ​ក​ញ៉ា​នោះ លោក​បាន​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ផ្សេង​ទៀត​ផង​ដែរ​៕

Loading...