អ​ភិ​​បាល​​ខណ្ឌជ្រោយ​​ចង្វារ​​​ ​ត្រួត​​ពិ​​និត្យ​​ទី​តាំង​សត្ត​ឃាត​​ដែល​​ខ្វះ​​អ​​នា​​ម័យ​​​

ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥នេះ លោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការ​ងារ​ក្រមឱវ៉ាត​ចុះ​​ទៅពិនិត្យទីតាំង​សត្តឃាត ។ ដែលក្រុម​​សមាគមសត្តឃាតភូមិដើមគ ​សំណូមពរសូមឲ្យម្ចាស់ទីសត្តឃាត បញ្ចុះតម្លៃថ្លៃបង់ចូលកុងស៊ី​និងរៀប​ចំឲ្យប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងប្រពន្ធលូបង្ហូរកាកសំណល់នៅក្នុងទីសត្តឃាត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

​ក្រុមសមាគមកាប់គោនៅជ្រោយចង្វារបានត្អូញត្អែថា រាល់ថ្ងៃនេះ ក្រុមសមាគមរបស់ពួកគាត់រកស៊ីចិញ្ចឹមតែលោក ហ៊យ ហៀង ថៅកែទីសត្តឃា​ត​​ជ្រោយចង្វារតែប៉ុណ្ណោះ ព្រោះ ម្ចាស់ទីសត្តឃាតទារឡើងថ្លៃស្រេចតែចិត្ត គ្រាន់តែយកគោមួយ​ក្បាលទៅជួលទីសត្តឃាត សម្រាប់កាប់តម្លៃ២១​៥០​០រៀលទៅហើយ ហែក​សំបុត្រចូលគោ១ក្បាល១ពាន់រៀលថ្លៃទឹកដែលបូមពីអណ្តូង១ខែ៣ម៉ឺនរៀល ​នៅថ្លៃឈ្នួលអ្នកកាប់ អ្នកពន្លះសាច់ ស​រុប​ទៅ​​គ្រាន់តែ​កាប់​កាប់គោមួយក្បាលអ្នកថ្លៃឈ្នួល​ជិត១០ម៉ឺនរៀលទៅហើយ ។ មិនតែប៉ុណ្ណោះទឹកដែល បូមពីអណ្តូងមកប្រើសម្រាប់​លាងសាច់​គោ​ នោះជាទឹកស្អុយដែលបង្ហូរកាកសំណល់ចូលទៅក្នុងអណ្តូងហើយបូមទឹកនោះយកមកប្រើវិញដដែល ។ ​​

អាជីវករបានបន្តទៀតថា ចំពោះអ្នកដែលចូលទៅទិញពោះគោ១ក្បាលបង់ទៅឱ្យម្ចាស់កុងស៊ី៤ម៉ឺនរៀលចូលទិញគ្រោងឆ្អឹង១ក្បាល ៥ពាន់រៀល អ្នកចូលទិញឆ្អឹងគន ឆ្អឹងផាល១ក្បាលបង់៥ម៉ឺនរៀល ពិសេសអ្នកចូលទិញស្បែកគោ មាន៤នាក់ក្នុងម្នាក់១ខែបង់ទៅឱ្យម្ចាស់កុងស៊ី២០០ដុល្លារ តែបើអ្នកណាមិនបង់លុយទាំងអស់នោះទេ មិនអាចចូលក្បែរកុងស៊ីបានទេ ​។ ​សូម្បីតែអ្នករែក​នំបញ្ចុកលក់ ចង់ចូលទៅក្នុងកុងស៊ីក៏ត្រូវបង់​មួយ​ខែ​៤​ម៉ឺន រៀលដែរ ហើយកុងស៊ីមានតែរបងអត់មានទ្វារបិទចាក់សោអីទេ ឧស្សាហ៍បាត់គោ បាត់ សាច់គោដែលកាប់រួចហើយមិនមានអ្នក​ណាទទួ​ល​ខុសត្រូវទេ ។

ទន្ទឹមនឹងការចោទប្រកាន់របស់ក្រុមសមាគមន៍ខាងលើក៏បានសំណូមពរសុំឲ្យម្ចាស់ទីសត្ត ឃាតបញ្ចុះតម្លៃថ្លៃសេវាកាប់គោ និងរៀបចំឲ្យមានទឹក​ស្អា​ត​ស​ម្រាប់ប្រើប្រាស់ កុំបូបទឹក ស្អុយក្នុងអណ្តូងដែលបង្ហូរកាកសំណល់ចូលទៅហើយបូមយកមកប្រើប្រាស់ទៀត ធ្វើឲ្យ ខូចគុណភាពសាច់​គោ​​ដែ​ល​កាប់រួចហើយរបស់ពួកគាត់ ជាពិសេសរៀបចំប្រពន្ធលូបង្ហូរ កាកសំណល់ឲ្យបានត្រឹមត្រូវ កុំបង្ហូរចូលក្នុងអណ្តូង ពេលរដូវទឹកទន្លេឡើង​លិ​ចលង់ហូរ ហៀរមានដង្ហូវនៅតាមមាត់លូវារមកតោងសាច់គោធ្វើឲ្យខូចគុណភាព និងខ្វះអនាម័យ គ្រាន់តែទៅដល់មុខកុងស៊ីមានធុំក្លិនអសោ​ធន៍និងមានរុយក្បាលខៀវច្រើនទៀតផង ធ្វើឲ្យ​ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរអ៊ូរទាំដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់​ទៀ​ ​ត​ផង ។

បន្ទាប់ពីមានការសំណូមពររបស់អាជីវករ ទើបលោកឃ្លំាងហួតអភិបាលខណ្ឌជ្រោយ​ចង្វារ បានចុះទៅពិនិត្យដោយផ្ទាល់ឃើញថា នៅ​ទីសត្តឃា​ត​ពិតជាខ្វះអនាម័យដូចការលើកឡើងរបស់អាជីវករ​ប្រាកដ​មែន ។ ​ក្នុងនោះលោកបានហៅម្ចាស់ទីសត្តឃាត ទៅជួបចរចានៅ​សាលាខណ្ឌជ្រោ​យ​​ចង្វារ ​ដើម្បីសុំឲ្យបញ្ចុះតម្លៃសេវាបង់ចូលកុងស៊ី និងត្រូវរៀបចំ​ប្រព័ន្ធបង្ហួរកាកសំណល់ និងអនាម័យនៅក្នុងទីសត្តឃាតឲ្យបានស្អាតល្អ​ ។ តែ​បើ​​សិ​ន​ជាមិនធ្វើតាមការលើកឡើងសំណូមពររបស់អាជីវករទេ លោកនឹងបិទទីតាំងសត្តឃាតនេះតែម្តង ។

ដោយឡែកលោកហ៊យ ហៀង ជាម្ចាស់ទីសត្តឃាតជ្រោយចង្វារបានឲ្យដឹងថា លោកនឹងធ្វើការរៀបចំប្រពន្ធលូបង្ហូរទឹកនេះឡើងវិញ និ​ងរៀបចំ​អនាម័យ​នៅក្នុងទីសត្តឃាតឲ្យបានល្អប្រសើរឡើងវិញផងដែរ ៕

2015_09_30_06_51_20 2015_09_30_06_51_20_1

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *