ឥណ្ឌាក្លាយជាប្រទេសទី៣នៅលើសកលលោកដែលមានអត្រាឆ្លងជំងឺ COVID-19 កើនឡើងដល់៦,៧៦លាននាក់

ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លង COVID-19 មានចំនួន៦,៧៦លាននាក់ គិតត្រឹមថ្ងៃពុធ ទី៧ តុលានេះ ដោយកើនឡើង៧២.០៤៩ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈដែលចំនួនអ្នកស្លាប់កើនឡើង៩៨៦នាក់ ក្នុងចំណោមអ្នកស្លាប់១០៤.៥៥៥នាក់។

ចំនួនអ្នកស្លាប់នៅប្រទេសឥណ្ឌាដោយសារជំងឺ COVID-19 បានកើនឡើងដល់១០០,០០០នាក់កាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៣ ដែលឈានដល់ចំណុចសំខាន់មួយបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ហើយការរាតត្បាតរបស់ COVID-19 មិនបានបង្ហាញពីសញ្ញានៃការថមថយឡើយ។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ទើរតែ៥០ភាគរយនៃចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាត្រូវបានប្រមូលផ្តុំនៅ២៥ស្រុកក្នុង៨រដ្ឋ និងជិត១០រដ្ឋ ស្មើនឹង៧៧ភាគរយនៃករណីសកម្មសរុបនៅក្នុងប្រទេសនេះ។

អត្រានៃការងើបឡើងវិញនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌាមានច្រើនជាង៨៤ភាគរយ។ រដ្ឋាភិបាលបានលើកឡើងពីតួលេខនោះថា ជាហេតុផលសម្រាប់ការបើកសេដ្ឋកិច្ចបន្ថែមទៀត។ រោងភាពយន្តនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញជាផ្នែកខ្លះចាប់ពីថ្ងៃទី១៥ ខែតុលាដោយមានសមត្ថភាពត្រឹម៥០ភាគរយ។ កាលពីសប្តាហ៍មុនប្រទេសឥណ្ឌាក៏បានបន្ធូរបន្ថយការទប់ស្កាត់បន្ថែមទៀតដែលអនុញ្ញាតឱ្យរដ្ឋបើកសាលារៀនផងដែរ។

កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលក៏បានចេញគោលការណ៍ណែនាំសម្រាប់ការជួបជុំធំៗក្នុងឱកាសពិធីបុណ្យសាសនាដែលជិតមកដល់ ហើយបានរារាំងប្រជាជនមិនឱ្យប៉ះបាល់រូបព្រះ និងសៀវភៅបរិសុទ្ធនៅក្នុងព្រឹត្តិការណ៍បុណ្យនោះដើម្បីការពារការឆ្លងរីករាលដាលនៃ COVID-19 ៕

 

 

Loading...