ឥណ្ឌាប្រឈមមុខតានតឹងតាមផ្លូវការទូត ខណៈគម្រោងទស្សនកិច្ចលោកម៉ូឌី ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត

ក្រសួងការបរទេសប្រទេសឥណ្ឌាបានកោះហៅឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌិតមកសាកសួរបកស្រាយទាក់ទិនការចោទប្រកាន់ថា មន្ត្រីមកពីប្រទេសមជ្ឈិមបូព៌ាបានចាបំរំលោភស្ត្រីជនជាតិនេប៉ាល់មួយលើកជាពីរលើកនោះ ដែលនាំឲ្យមានការប្រឈមតានតឹងតាមផ្លូវការទូត មុនពេលដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី នោះ ។

អារ៉ាប៊ីសាអ៊ូឌីតបានទទូចស្នើឲ្យឥណ្ឌាទម្លាក់ចោលការចោទប្រកាន់ទោសក្នុងករណីនេះទៅបុរសជាមន្ត្រីនោះ ខណៈដែលនេប៉ាល់វិញចង់បានយុត្តិធម៌ចំពោះស្រ្តីជាពលរដ្ឋរបស់ខ្លួន ហើយដែលមានលើកឡើងថា បានទទួលរងការចាប់ជំរិត ការចាប់រំលោភ និងបង្កត់អាហារជាច្រើនខែស្ថិតនៅក្នុងលំនៅឋានមន្ត្រីរូបនោះ ដែលនៅជិតទីក្រុងញូវដេលី ។ ក្រសួងការបរទេស ឥណ្ឌា កាលពីថ្ងៃទី១០ ខែកញ្ញា បានកោះហៅឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌី លោក Saud bin Mohammed Al-Saty ដើម្បីឆ្លើយបំភ្លឺចំពោះសមត្ថកិច្ចប៉ូលិសដើម្បីជាកិច្ចសហប្រតិបត្តិការ ខណៈដែលកំពុងដំណើរស៊ើបអង្កេតសំណុំរឿងនេះ ។ នេះបើតាមការលើកឡើងរបស់លោក Vikas Swarup អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសឥណ្ឌា ស្ថានកុងស៊ូលអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាក់ថា ការចោទប្រកាន់ដែលថា មន្ត្រីស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតចាប់រំលោភ បង្កត់អាហារស្រ្តីនេប៉ាល់នោះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ ហើយប៉ូលិសបានរំលោភទៅលើច្បាប់អន្តរជាតិដោយការឆ្មក់ចូលទៅកាន់ស្ថានទូត ។ ទោះយ៉ាងណា ស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតមិនបានឆ្លើយឆ្លងការសាកសួរព័ត៌មានពីទីភ្នាក់ងារព័ត៌មានរ៉យទ័រជុំវិញបញ្ហានេះឡើយ ។

ស្ថិតនៅអំឡុងពេលដំណាលគ្នានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅចុងឆ្នាំនេះ មានគម្រោងធ្វើទស្សនកិច្ចដ៏កម្រមួយសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌានោះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្នុងដំណើរទស្សនកិច្ចនេះត្រូវគេរំពឹងថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រឈ្នះឈ្នះ ឲ្យមានការវិនិយោគជាមួយប្រទេសមហាអំណាចប្រេង ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលផងដែរ ។ ក្នុងនោះផងដែរ លោកម៉ូឌី ក៏មិនបានបំភ្លេចកិច្ចខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងឲ្យបានល្អប្រសើរជាមួយប្រទេសណេប៉ាល់ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាហេតុធ្វើឲ្យមានក្តីបារម្ភដល់ឥទ្ធិពលចិនទៅលើប្រទេស Himalayan ផងនោះ ។

លោក S. Chandrasekharan អ្នកវិភាគនយោបាយប្រចាំនៅអាស៊ីភាគអគ្នេយ៍បានបញ្ជាក់ថា ឥណ្ឌាមានការប្រុងប្រយ័ត្នជាទីបំផុតនៅក្នុងកិច្ចការមួយនេះ វាមិនមែនជារឿងងាយស្រួលនោះឡើយ ។

លោកម៉ូឌី ធ្លាប់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសណេប៉ាល់កាលពីសីហា ឆ្នាំ២០១៤ បន្ទាប់ពីឡើងកាន់អំណាចភ្លាមៗ ។ លោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ២លើករួចមកហើយ ។

ស្រ្តីណេប៉ាល់ជាច្រើនពាន់នាក់ បានចាកចេញពីប្រទេសរបស់ខ្លួនដែលជាប្រទេសក្រីក្របំផុតក្នុងពិភពលោកនោះទៅកាន់ប្រទេសឥណ្ឌា និងប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ា ដើម្បីរកការងារធ្វើជាអ្នកបម្រើតាមផ្ទះ ។ ប៉ូលិសមិនអាចលាតត្រដាងភ្លាមៗឲ្យដឹងពីការចាប់ខ្លួនមន្ត្រីការទូតម្នាក់នោះទេ ក៏ព្រោះតែទាក់ទងជាមួយសន្ធិសញ្ញាដែលធ្វើឡើងនៅទីក្រុង Vienna ដោយផ្តល់អភ័យឯកសិទ្ធិពីការចាប់ខ្លួន ទោះក្នុងបទឧក្រិដ្ឋក៏ដោយ។ ប៉ូលិសឥណ្ឌាបានបញ្ជាក់កាលពីថ្ងៃទី១០ ខែកញ្ញាថា ពួកគេបានបញ្ជូនរបាយការណ៍ស៊ើបអង្កេតលម្អិតទៅកាន់ក្រសួងការបរទេសរួចហើយ ហើយសុំយោបល់ថា តើគួរធ្វើបែបណាជាបន្តទៀត ។

ស្របពេលជាមួយគ្នានេះដែរ ស្រ្តីប្រមាណ៥០នាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅឥណ្ឌា ធ្វើបាតុកម្មដោយនាំគ្នាស្រែកពាក្យស្លោកទាមទាររកយុត្តិធម៌ ព្រមទាំងលើកបដាសរសេរអក្សរថា គ្មានអភ័យឯកសិទ្ធិសម្រាប់ជនអ្នកចាប់រំលោភនោះទេផងដែរ ៕

swe

demonsstrators-from-aidwa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *