ឥណ្ឌា​ហក់​ឡើង​លេខ​៣ នៅលើ​ពិភពលោក ដែលមាន​អ្នកស្លាប់​ដោយ​កូ​វីដ​ខ្ពស់បំផុត

​ឥណ្ឌា ៖ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើងដល់ ២១៨.០០០ នាក់​ដែល​ធ្វើឱ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេស​មាន​អ្នកស្លាប់ ខ្ពស់បំផុត​ទី ៣ នៅលើ​ពិភពលោក ។​

​រដ្ឋាភិបាល​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន ៣៦៨.១៤៧ ករណី​និង​មនុស្ស​ស្លាប់​ចំនួន ៣.៤១៧ នាក់​កាលពី​ថ្ងៃ​ច័ន្ទ​។ បើ​យោងតាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ពេលនេះ ចំនួន​អ្នកស្លាប់​សរុប នៅក្នុង​ប្រទេស​ឥណ្ឌា មាន ២២២,៣៨៣ នាក់ ខណៈ​មាន​អ្នក​ឆ្លង​សរុប​ជាង ២០ លាន​ករណី ។​

​ឥលូវ​នេះ​ប្រទេស​ឥណ្ឌា វ៉ា ប្រទេស​ម៉ិ​ក​ស៊ិ​ក នៃ​ចំនួន​អ្នកស្លាប់​សរុប​ដោយ​កូ​វីដ​លើ​ពិភពលោក ហើយ​ស្ថិតនៅ​ពីក្រោយ សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ។​ប្រទេស​នេះ​បាននិងកំពុង​ពុះពារ ដើម្បី​ទទួលបាន សមត្ថភាព​មន្ទីរពេទ្យ​គ្រប់គ្រាន់ និង​ការផ្គត់ផ្គង់​អុកស៊ីសែន​វេជ្ជសាស្ត្រ ដោយសារតែ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងករណី​ឆ្លង ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​មនុស្ស ២៤ នាក់​បាន​ស្លាប់​ទាំងយប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Karnataka នៅ​ភាគខាងត្បូង​ប្រទេស​នេះ​ដោយសារ​ការពន្យារពេល​នៃ​ការផ្គត់ផ្គង់​អុកស៊ីសែន​។​

​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បានផ្តល់​ការគាំទ្រ​ចំពេល​មានការ​កើនឡើង​។ ប្រទេស​ឥណ្ឌា បានទទួល​កញ្ចប់​ថ្នាំ​ប្រឆាំង​វីរុស Remdesivir ពី​សហរដ្ឋអាមេរិក​ជាប​ន្ដ​បន្ទាប់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចក្រភព​អង់គ្លេស រំពឹងថា​នឹង​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម ១,០០០ គ្រឿង​បន្ថែមទៀត​ផងដែរ ។​

​បច្ចុប្បន្ន ប្រព័ន្ធ​ថែទាំ​សុខភាព របស់​ប្រទេស​ឥណ្ឌា ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់ អនុវត្ត​វិធានការ​គាំទ្រ​ជា​បន្តបន្ទាប់ រួមទាំង​ការតំឡើង​ម៉ាស៊ីន​អុកស៊ីសែន នៅតាម​មូលដ្ឋាន​វេជ្ជសាស្ត្រ​នានា នៅ​ទូទាំងប្រទេស ៕

Loading...