ឥណ្ឌូ​នេ​ស៊ី​ប្រើ​យុទ្ធសាស្ត្រ​បាញ់​ពន្លិច​កប៉ាល់​នេសាទ​បរទេស​ខុសច្បាប់​

​ដើម្បី​រារាំង​សកម្មភាព​នេសាទ​ត្រី​ ខុសច្បាប់​នៅ​លើ​ដែនសមុទ្រ​របស់​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រដ្ឋាភិបាល​បាន​អនុវត្ដ​ យុទ្ធសាស្ដ្រ​យ៉ាង​តឹងរ៉ឹង​ដោយ​បាញ់​ពន្លិច​ រាល់​នាវា​កប៉ាល់​នេសាទ​ណា​ដែល​ចូល​ ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ប្រទេស​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​៨​ ខែមករា​ នាវា​នេសាទ​ ម៉ា​ឡេ​ស៊ី​ដែល​មាន​ស្លាក​លេខ​ PKFA​ 7738​ ត្រូវ​កម្លាំង​ទាហានជើងទឹក​ឥណ្ឌូ​ នេ​ស៊ី​បាញ់​ពន្លិច​នៅ​ដែនសមុទ្រ​ប៉េ​ឡា​ វ៉ា​ន​ ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​-​ត្រា​ ។​

​ស្នងការ​ប៉ូលិស​ប្រចាំ​ខេត្ដ​ស៊ូ​ម៉ា​ត្រា​ លោក​អី​កូ​ ហា​ឌី​ បាន​បញ្ជាក់​ថា​ កម្លាំង​ ការពារ​ដែនសមុទ្រ​បាន​ប្រើប្រាស់​រំសេវ​ សម្រាប់​បំផ្ទុះ​ពន្លិច​កប៉ាល់​នេសាទ​ខាង​ លើ​នេះ​ដោយសារ​តែ​បាន​ចូល​មក​នេសាទ​ ខុសច្បាប់​ ។​ កន្លង​មក​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​ ដុត​បំផ្លាញ​បាញ់​ពន្លិច​កប៉ាល​នេសាទ​ បរទេស​ជា​ច្រើន​ផង​ដែរ​ ។​

​ចាប់តាំងពី​ប្រធានាធិបតី​ថ្មី​ឥណ្ឌូ​នេ​ ស៊ី​លោក​ចូ​កូ​វី​ ឡើង​កាន់​តំណែង​នៅ​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​២០១៤​ លោក​បាន​ ប្រកាស​បង្កើន​ការ​ការពារ​ធនធាន​ធម្ម​ ជាតិ​នៅ​តំបន់​សមុទ្រ​ ហើយ​លោក​បាន​ ចេញ​ច្បាប់​ឱ្យ​កម្លាំង​ទាហាន​ប៉ូលិស​បាញ់​ ពន្លិច​រាល់​កប៉ាល់​នេសាទ​ណាមួយ​ចូល​ មក​បំផ្លាញ​ធនធានធម្មជាតិ​ មច្ឆជាតិ​ របស់​ប្រទេស​នេះ​ ៕

SinkingIllegalFishing_TribunBatam

Loading...

Leave a Reply

Your email address will not be published. Required fields are marked *