ឥទ្ធិពលគ្រឿងញៀន៖ បង្ខំប្រពន្ធរួមភេទមិនបាន ប្រើហិង្សាលើប្រដាប់ភេទ

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីសង្ស័យថា បានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន ដោយសារតែបង្ខំប្រពន្ធរួមភេទ តែប្រពន្ធមិនព្រម ។ បុរសសង្ស័យត្រូវគេដឹងថា បានប្រើប្រាស់គ្រឿងញៀន មុនពេលបង្កហិង្សាកើតឡើង ។

ហេតុការណ៍បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្ដីកំណាចឃោរឃៅរូបនេះ បានរត់គេចខ្លួនចេញពីលំនៅឋានបាត់ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចតាមក្របួចជាប់ ។

ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញៀតដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ខណៈដែលនារីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ ។

មន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកហូរបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឌី ចិន្ដា អាយុ២៨ឆ្នាំ រីឯជនសង្ស័យជាប្ដីឈ្មោះ ហៀង ហួត អាយុ៣៣ឆ្នាំ ។ ស្ត្រីរងគ្រោះនិងជនសង្ស័យរស់នៅផ្ទះជាមួយគ្នា ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ប្រភពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្ដីរបស់នាងជាមនុស្សញៀនថ្នាំ គេ(ជនសង្ស័យ)តែងតែទិញថ្នាំញៀនម៉ាទឹកកកយកទៅប្រើប្រាស់(ជក់)នៅរោងចាំស្រះត្រី បន្ទាប់ពីស្រវឹងគ្រឿងញៀនគេតែងតែមកសុំខ្លួនរួមភេទ ។ លុះមកដល់ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ប្ដីរបស់នាងបានចូលទៅក្នុងមុងសុំនាងរួមភេទ បន្ទាប់ពីស្រវឹងគ្រឿងញៀន ។

ប្រភពបានបន្ដថា ដោយសារតែនាងមិនសូវស្រួលខ្លួនក៏បានបដិសេធមិនរួមភេទជាមួយប្ដី ខណៈនោះប្ដីរបស់នាងមិនសុខចិត្ដនៅតែបង្ខំឲ្យរួមភេទជាមួយរហូតកើតជាជម្លោះ ។ គ្រានោះប្ដីបានចាប់ច្របាច់មាត់របស់នាងយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនបញ្ច្រកចូលមាត់ បន្ទាប់មកប្ដីរបស់នាងបានប្រើទារុណកម្មរហូតធ្វើឲ្យប្រដាប់ភេទរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ដោយសារតែឈឺចាប់ទ្រាំលែងបាននាងក៏បានស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យប្ដីរបស់នាងភ័យរត់គេចខ្លួន ៕

untitled-1

Loading...