ឥទ្ធិពលអំណាច និងលុយកាក់ធ្វើឲ្យមន្ត្រីពាក់ព័ន្ធឆ្លើយដាក់គ្នា ចំពោះសំណង់វីឡាស្កឹមស្កៃ

ខេត្តព្រះសីហនុ ៖សំណង់វីឡាគ្រឹះរឹងមាំនៅតំបន់អនុក្រិត៧៦ក្បាលឆាយត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ខុសច្បាប់នៃការសាងសង់ ដោយផ្គើនទៅនឹងសេចក្តីប្រកាសរបស់រាជ រដ្ឋាភិបាលកម្ពុជា។ ទីតាំងដែលគេកំពុងធ្វើការសាងសង់យ៉ាងត្រជាក់ចិត្តបំផុតនោះមានទីតាំង ស្ថិតនៅតំបន់ខាងលិចរោងចក្រញ៉ូស៊ីន ក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍បានបន្តទៀតថា សំណង់វីឡាស្កឹមស្កៃដ៏រឹងមាំទាំងពីរកន្លែងខាងលើនេះជារបស់លោក មន្ត្រីគយទទួលបន្ទុកផ្នែកស្កែនអីវ៉ាន់នាំចេញនាំចូល ដ៏មានឥទ្ធិពលនឹងនៅកន្លែងខ្លាញ់ ត្រូវប៉ាន់។ មហាជនបាននិយាយថា ភាពអនាធិបតេយ្យរំលោភយកដីអនុក្រិត្យ៧៦ក្បាលឆាយ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀង គឺផ្តើមចេញពីអ្នកមានលុយមានអំណាចទើបអ្នកតូចតាចនាំគ្នារំលោភយក កាន់កាប់បែបនេះ តួយ៉ាងដូចជាលោកមេគយរូបនេះ ដែលមានលុយចាយមិនអស់បែរជាទៅសង់វីឡាធំៗចំនួនពីរនៅលើទឹកដី ក្បាលឆាយ ដើម្បីបង្អួតភ្នែកមហាជន។ ទង្វើបែបនេះបង្ហាញឲ្យឃើញពីចរិតមិនល្អជាគំរូអាក្រក់បំផុតដែល ខ្លួនជាមន្ត្រីក្របខ័ណ្ឌរដ្ឋ នៅលើច្បាប់មិនគោរពប្បាប់យកច្បាប់មកទ្រាប់អង្គុយធ្វើឲ្យអាប់ឱន ដល់មន្ត្រីក្របខ័ណ្ឌនានា។
ដូច្នេះមហាជនស្នើរសុំឲ្យអាជ្ញាធរនឹង មន្ត្រីជុំនាញពាក់ព័ន្ធឆាប់មានវិធានការឲ្យបានទាន់ពេលវេលាបើ បណ្តែតបណ្តោយឲ្យមន្ត្រីទាំងអស់នេះនៅតែធ្វើព្យុះធ្វើភ្លៀងនាំគំរូ អាក្រក់ដល់ប្រជាពលរដ្ឋបែបនេះវាសនាក្បាលឆាយមិនខុសពីបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុនោះទេ ហើយអ្នកក្រុងព្រះសីហនុស្គាល់ច្បាស់ណាស់ជុំវិញបឹងព្រែកទប់ សុទ្ធសឹងជាដីរបស់អ្នកធំមានអំណាចមានឥទ្ធិពលរាប់ពីក្រុមគ្រួសារ អតីត អភិបាលខេត្ត នឹងផ្កាយរាប់ភ្លេចជាគំរូអាក្រក់ស្រាប់ដណ្តើមកាន់កាប់បឹងធម្មជាតិ បឹងព្រែកទប់ដោយមិនខ្វល់នោះឡើយ។
ឆ្លើយតបចំពោះបញ្ហាសង់វីឡាគ្មានច្បាប់ពីសំណាក់មន្ត្រីមានលុយ មានអំណាចខាងលើនេះលោក ប្រាក់ កេត អនុប្រធានភូមិបាលក្រុងទទួលបន្ទុកខាងសំណង់មិនហ៊ានបំភ្លឺទេ ដោយលោកបង្វែរឲទៅសួរ លោក លី វណ្ណដា អភិបាលរងក្រុងទទួលបន្ទុកផ្នែកសំណង់វិញ។ ចំណែកលោក លី វណ្ណដា បាននិយាយយ៉ាងខ្លីថា ឲ្យសួរទៅលោកអភិបាលក្រុង។
គួរបញ្ជាក់បញ្ហាខាងលើនេះអាជ្ញាធរទទួលបន្ទុកនិងមន្ត្រីជំនាញមិនគិត រួមគ្នារកមធ្យោបាយដោះស្រាយបញ្ហាផ្ទុយទៅវិញបែរជាឆ្លើយដាក់គ្នា យករួចខ្លួនចង់គេចពីការទទួលខុសត្រូវក្នុងរឿងនេះទៅវិញ។ ឬមួយសមត្ថកិច្ចពាក់ពន្ធ័ទាំងនោះមិនហ៊ានជាមួយម្ចាស់វីឡានោះដោយ ឃើញគេមានអំណាទឹកលុយច្រើនបានជាសម្ងំឈឹងឥតចាត់ការបែបនេះ៕

IMG-51

Loading...

Leave a Reply

Your email address will not be published. Required fields are marked *