ឧកញា៉ សឹង សំអុល រងការចោទថា ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី៖ព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងខេត្តមណ្ឌលគិរី ក្រោមការគ្រប់គ្រងរបស់នាយដែនជម្រកសត្វព្រៃភ្នំព្រេច គឺលោក សំរ៉ង់ ឌីវិចិត្រ នៅតែរងនូវការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាប ។
ហើយលោកឧកញ៉ាមួយរូប មានឈ្មោះថា សឹង សំអុល ត្រូវបានគេដឹងថា អាចមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងការកាប់បំផ្លាញ់ព្រៃឈើនៅក្នុងតំបន់ព្រៃអភិរក្សដែនជម្រកសត្វ ព្រៃភ្នំព្រេចនេះ ។
ដោយលោកឧកញ៉ារូបនេះ គឺប្រើល្បិចយកឈ្មោះក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះក្រុមហ៊ុនដាយ ថាង ធ្វើជាខែលកំបាំងមុខក្នុងការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើប្រណិត ឈើប្រភេទលេខ១ទៅលក់នៅក្រៅប្រទេស ។
ឈ្មួញរកស៊ីឈើតូចតាចនិយាយថា លោកឧកញ៉ា សឹង សំអុល បានបញ្ជាអោយមេការម្នាក់ឈ្មោះ ឆុន ជាអ្នកចេញមុខរត់ ការ និងបំផុសអោយប្រជាពលរដ្ឋក្រី-ក្រ ចូលអារឈើក្នុងព្រៃអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដែលចំណុចខ្លះក្នុងតំបន់នោះ ជាព្រៃ ស្រោងនៅឡើយ ដូច្នេះហើយវាជាគោលដៅដែលក្រុមឈ្មួញរកស៊ីឈើកំពុងតែស្រក់ទឹកមាត់ ដើម្បីកាប់ឈើទាំងនោះគ្មានស្ដាយស្រ ណោះ ដោយពួកគេបានប្រើប្រាស់រណាយន្តរាប់រយគ្រឿងក្នុងការធ្វើសកម្មភាពអាររំលំ និងដឹកជញ្ជូនតាមរថយន្តបង្កុង និងរយថយន្ត កែច្នៃរាប់សិបគ្រឿង ចូលក្នុងក្រុមហ៊ុនដាយថាង ដើម្បីបន្លំជាឈើស្របច្បាប់របស់ក្រុមហ៊ុន ហើយក្រុមហ៊ុនដឹកចេញបន្តកាត់តាម ខេត្តក្រចេះ ទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ដោយរលូនមិនរំខានដល់ លោក សំរ៉ង់ ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច និងសមត្ថកិច្ចជំនាញតាមដងផ្លូវឡើយ ។
ជុំវិញព័ត៌មាននេះ លោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច បានឆ្លើយបដិសេធថា មិនមានករណីក្រុមឈ្មួញ លួចកាប់ឈើដឹកចូលក្រុមហ៊ុនដាយថាងកើតឡើងនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា ពិតជាមានករណីកាប់ឈើក្នុងព្រៃដែនជម្រក សត្វព្រៃភ្នំព្រេចបានកើតឡើងខ្លះមែន ។
លោកនាយដែនជម្រកសត្វព្រៃភ្នំព្រេចនិយាយទៀតថា បច្ចុប្បន្នរូបលោក ព្រមទាំងលោក ព្រះរាជអាជ្ញាកំពុងដឹកនាំកម្លាំងចុះបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនានា ដែលកំពុងកើតមាននៅក្នុងដែនជម្រកសត្វព្រៃ ហើយថ្មីៗ នេះឈើជាង១០០០(មួយពាន់កំណាត់)ត្រូវបានបង្ក្រាប ដោយកម្លាំងរបស់លោក ។
សូមបញ្ជាក់ថា យោងតាមសេចក្ដីរាយការណ៍ពីស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា ព្រៃឈើនៅតំបន់នោះក៏កំ ពុងត្រូវបានកាប់បំផ្លាញយ៉ាងរង្គាលផងដែរ ដោយតំបន់ដែលកំពុងរងការបំផ្លាញនោះ គឺស្ថិតក្នុងព្រៃការពារមណ្ឌលគិរី និងតំបន់អភិ រក្សដែនជម្រកសត្វព្រៃភ្នំព្រេច ហើយឈើទាំងនោះគេបានដឹកជញ្ជូនចូលក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន០២ គឺក្រុមហ៊ុន យូនី ហ្គ្រីន និងក្រុមហ៊ុន ម៉ាសស្ដឺខេសាន់(Master K San) ប៉ុន្តែមន្ត្រីជំនាញរក្សាភាពស្ងប់ស្ងាត់បានយ៉ាងល្អ ៕

23-12-2015d65831

Loading...

Leave a Reply

Your email address will not be published. Required fields are marked *