ឧកញ៉ាទ្រី ភាព បើកសង្វៀនបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូផ្គើននឹងបទបញ្ជារបស់សម្តេចក្រឡាហោមស ខេង?

ខេត្តរតនគិរី៖ សង្វៀនបញ្ជល់មាន់របស់ឧកញ៉ា ទ្រី ភាព ដុះស្លែមួយកន្លែងដែលកំពុងតែជ្រកក្រោមស្លាក់កាស៊ីណូ មានទីតាំងនៅជាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរញ៉ាដាវ ខេត្តរតនគិរី បានបើកដំណើរការលេងយ៉ាងគក្រឹកគគ្រេងយ៉ាងអានាធិបតេយ្យ ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធទៅបង្ក្រាបតាមបទបញ្ជារបស់សម្តេចក្រឡាហោមស ខេងនោះឡើយ?

តាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា អ្នកចូលទៅលេងសុទ្ធសឹងតែជាជនជាតិខ្មែរ មិនមានជនជាតិបរទេសនោះទេ ជាដេីមហេតុធ្វេីឱ្យប្រជាពលរដ្ឋខ្មែរវង្វេងក្នុងល្បែងភ្នាល់តាមរយះល្បែងបញ្ជល់មាន់មួយនេះ ហើយនឹងធ្វើឲ្យមានបញ្ហាក្នុងគ្រួសារ បង្កេីតបំណុលកាន់តែច្រេីនដេីម្បីយកប្រាក់ទៅភ្នាល់ល្បែងបញ្ជល់មាន់នេះ ដោយបំពានទៅលេីច្បាប់ភូមិ-ឃុំមានសុវត្ថភាពទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលប្រកាសឱ្យអនុវត្តន៏ឱ្យបានជាដាច់ខាត ។

នាពេលកន្លងមកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសហាមជាដាច់ខាតថា រាល់កាស៊ីណូទាំងអស់មិនអនុញ្ញាតឱ្យប្រជាពរដ្ឋខ្មែរចូលលេងនោះទេ? ក៏ប៉ុន្តែរាល់បទបញ្ជាផ្សេងៗរបស់នាយករដ្ឋមន្ត្រី ហាក់បីដូចជាមិនមានប្រសិទ្ធភាពសោះ ។ ជាក់ស្តែងដូចជាកាស៊ីរបស់ឧកញ៉ា ទ្រី ភាព ដែលកំពុងធ្វេីសកម្មភាពយ៉ាងគគ្រឹកគគ្រេង នូវល្បែងបញ្ជល់មាន់ដែលបេីកឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលេង យ៉ាងបេីកជំហរអត់ជំពាក់អ្នកណាមួយរៀល ។

នាពេលកន្លងទៅថ្មីៗនេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឱ្យសមត្ថកិច្ចបង្រ្កាបឱ្យបានជាដាច់ខាតល្បែងស៊ីសង គ្រប់ប្រភេទដេីម្បីអនុវត្តឱ្យបាននូវច្បាប់ភូមិ-ឃំុមានសុវត្ថភាព។

គួរបញ្ជាក់ផងថា ពាក់ព័ន្ធនឹងករណីបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ក្រសួងមហាផ្ទៃ នឹងបង្កេីតនាយកដ្ឋានគ្រប់គ្រងទៅលេីល្បែងស៊ីខុសច្បាប់ទាំងអស់នោះ ។

បើតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងពីកន្លែងសង្វៀនបញ្ជល់មាន់ខាងលើនោះថា ម្ចាស់សង្វៀនបញ្ជល់មាន់ដុះស្លែ ដែលជ្រកក្រោមស្លាកកាស៊ីណូឧកញ៉ាទ្រី ភាព នេះមានលោកសុខ គឹមសាន្ត ឫហៅឧកញ៉ាមាន់ សុខ គឹមសាន្ត បានបើកលេងក្នុង១សប្តាហ៍៣ថ្ងៃទៅ៤ថ្ងៃ គឺថ្ងៃចន្ទ ព្រហស្បត្តិ៍ សុក្រ និងសៅរ៍ ប៉ុន្តែបើមានគូណាត់ពិសេស ដែលមកពីតាមខេត្តផ្សេងៗ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង។ល។ គេលេងច្រើនថ្ងៃជាងនេះទៅទៀត ដោយគូពិសេសៗ គេចាក់ដល់ទៅរាប់ម៉ឺនដុល្លារ ។

ប្រភពបានបន្តឲ្យដឹងទៀតថា មានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់នេះច្រើននៅក្រុងបានលុង ខេត្តរតនគិរី ដែលអ្នកទាំងនោះភាគច្រើន សុទ្ធសឹងតែជាសមត្ថកិច្ចទៀតផង ដូចជាប៉ូលិសវរៈ និងយោធាជាដើម។ មិនតែប៉ុណ្ណោះនៅក្នុងបរិវេណសង្វៀនបញ្ជល់មាន់នេះទៀត បានបង្កប់នូវល្បែងស៊ីសងជាច្រើនប្រភេទ ដូចជាបៀរ អាប៉ោង និងយ៉ូគី។ល។ ជាហេតុធ្វើអោយមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចូលទៅលេងល្បែងទាំងនោះផងដែរយ៉ាងសប្បាយហ៊ឺកហាក់ ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មិនអាចសុំការពន្យល់ណាមួយពីលោកឧកញ៉ាទ្រី ភាព ថា តើសង្វៀនបញ្ជល់មាន់របសគាត់មានច្បាប់ ឫអត់ច្បាប់នោះ។ លោកម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានឆ្លើយថា កន្លងមកលោកធ្លាប់បានមើលស ជ ណ ដែរ ប៉ុន្តែឥឡូវនេះមិនដឹងថា យ៉ាងម៉េចនោះទេ ។ លោកថា ពលរដ្ឋខ្មែរចូលលេងល្បែងទីនោះ ពិតជាមានមែន ៕

%e1%9e%91%e1%9f%92%e1%9e%9a%e1%9e%b8-%e1%9e%97%e1%9e%b6%e1%9e%96

as eee ae

Loading...