ឧកញ៉ាសឹង សំអុល កំពុងសម្រុកដឹកឈើប្រណិតទៅប្រទេសវៀតណាមខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ក្នុងមួយយប់ៗមានរថយន្តប្រភេទយីឌុបភ្លៅ៥ដែលអាចផ្ទុកឈើបានពី ៥០ទៅ៦០ម៉ែត្រគូបនិងមានចំនួនពី៣០ទៅ៤០រថយន្តបានធ្វើចរាចរណ៍ចេញពី ទីតាំងក្រុមហ៊ុនព្រៃសម្បទានប៊ិញភឿក១ ប៊ិញភឿក២ ស្ថិតក្នុងទឹកដី ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរីដែលគេដឹងថា ជាក្រុមហ៊ុនរបស់លោកឧកញ៉ាសឹុងសំអុល ហើយដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាច្រើនក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពពីកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន លោកឧកញ៉ាសឹុងសំអុលបានឲ្យដឹងថា សព្វថ្ងៃឈើប្រភេទធ្នង់និងសុក្រំនៅក្នុងទីតាំងដីក្រុមហ៊ុនគេ កាប់តែចំនួនតិចតួចតែប៉ុណ្ណោះដោយភាគច្រើនក្រុមហ៊ុនទិញពី ប្រជាពលរដ្ឋដែលទៅកាប់ពីព្រៃឈើរបស់រដ្ឋហើយដឹកមកលក់ក្នុងដី ក្រុមហ៊ុន ការដែលគេធ្វើបែបនេះដោយសារគេចង់រក្សាទុកព្រៃឈើក្នុងក្រុមហ៊ុន ដើម្បីដឹកជញ្ជូនបានរយៈពេលយូរ ដោយគេពុំបានគិតពីការរលាយហិនហោចព្រៃឈើរបស់រដ្ឋនោះទេ។
រីឯការដឹកជញ្ជូនវិញនោះត្រូវគេរាយការណ៍ថាក្នុងមួយរថយន្តដែល ផ្ទុកឈើពី៥០ទៅ៦០ម៉ែត្រគូបគឺគេបង់PCតែ១៨ទៅ២០ម៉ែត្រគូបតែ ប៉ុណ្ណោះហើយមានអ្នករត់ការម្នាក់ជាប្អូនថ្លៃរបស់លោកឧកញ៉ា សឹុងសំអុលនិងជាមន្ត្រីអាវុធហត្ថមានឈ្មោះសាំងសុខុនដែលជាអ្នករៀប ចំលាភសក្ការៈជូនដល់សមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តក្រចេះនិង ខេត្តត្បូងឃ្មុំ។
ប្រភពក៏បានឲ្យដឹងថាក្នុង១រថយន្តយីឌុបភ្លៅ៥គ្រាន់តែខេត្ត ត្បូងឃ្មុំរត់ការអស់១៦០០០ដុល្លារទើបអាចឆ្លងកាត់ទៅប្រទេសវៀតណាម បាន។
ក្រៅអំពីរថយន្តធំៗលោកឧកញ៉ាសឹុងសំអុលក៏មានកូនចៅម្នាក់ឈ្មោះនី ជាអ្នកប្រមូលទិញឈើក្រញូងនិងឈើធ្នង់ដែលឈ្មួញដឹកមកពីខេត្ត ឧត្តរមានជ័យ ព្រះវិហារដោយដាក់ក្នុងឃ្លាំង១កន្លែងនៅក្នុងភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់។
ចំណែកសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់និងការបង្ក្រាបគឺគ្រាន់តែដាក់កម្លាំងចាំរាប់ក្បាលឡាន ដើម្បីទូទាត់ប្រាក់ជាមួយនិងលោកសាំងសុខុនតែប៉ុណ្ណោះ៕

65283

17-12-201565281

65282

65286

Loading...

Leave a Reply

Your email address will not be published. Required fields are marked *