ឧកញ៉ា​សម្ដីកោង សាក់ សីុឡៅ ជីកដីលក់ដឹកបំផ្លាញផ្លូវពលរដ្ឋ គ្មានសមត្ថកិច្ចណាហ៊ានប៉ះ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋតូចតាចបានរអ៊ូរទាំចំពោះសកម្មភាពជីករណ្តៅយកអាចម៍ដីលក់ ដឹកតាមរថយន្តធុនធំ ប្រភេទកង់១០របស់ឧកញ៉ាសម្តីកោងម្នាក់ ឈ្មោះ សាក់ ស៊ីឡៅ ធ្វើឲ្យបាក់ស្រុតផ្លូវ និងហុយដីយ៉ាងទ្រលោម ជះធូលីចូលភ្នែកកូនចៅ និងផ្ទះសម្បែងពលរដ្ឋ បង្កផលប៉ះពាល់ដល់ការរស់នៅ ក៏ដូចសុខភាពជាខ្លាំង ប៉ុន្តែទោះបីយ៉ាងណា មិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ឃុំ ស្រុក ខេត្តណាម្នាក់ ចេញមុខចុះទៅពិនិត្យ ដោះស្រាយឡើយ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិឆក់ឈើនាង ឃុំឈូកធំ ស្រុកអង្គស្នួល ខេត្តកណ្តាលបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់នេះ ឲ្យតែឮឈ្មោះឧកញ៉ា សាក់ ស៊ីឡៅ នោះ គឺម្នាក់ៗរុញក្រញ៉ង់ខ្លួន ញ័រដូចកូនសត្វត្រូវភ្លៀង ពីព្រោះមេឈ្មួញម្នាក់នេះ មានអំណាចធំណាស់ គ្មាននរណា ហ៊ានប៉ះពាល់ទេ សូម្បីអាជ្ញាធរខេត្តកណ្តាល ក៏ញញើតនឹងទៅអឺតមើលកន្លែងរកស៊ីជីកអាចម៍ដីលក់របស់ឧកញ៉ាម្នាក់នេះផងដែរ កុំថាឡើយត្រឹមអាជ្ញាធរស្រុក ឃុំ ភូមិនោះ ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា សកម្មភាពជីករណ្ដៅយកអាចម៍ដីលក់ ដោយប្រើសុទ្ធតែរថយន្តប្រភេទកង់១០ គឺដឹកជារៀងរាល់ថ្ងៃ មិនថា ថ្ងៃចន្ទ ឬថ្ងៃអាទិត្យ សុក្រ សៅរ៍អ្វីឡើយ ។ មិនតែប៉ុណ្ណោះ ការដឹកដីតាមរថយន្តធុនធំ ប្រភេទកង់១០ទៀតសោត គឺមិនមានគ្របអ្វីឡើយ ដោយដឹកជាប្រចាំថ្ងៃ បំផ្លិចបំផ្លាញផ្លូវប្រជាពលរដ្ឋនៅម្តុំនោះអស់ហើយ ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រុកខាងលើ វេទនាជាខ្លាំងចំពោះទង្វើរបស់ឧកញ៉ាជើងខ្លាំងម្នាក់នោះ ប៉ុន្តែមិនដឹងថា ត្រូវទៅពឹងនាងគង្ហីងព្រះធូរណីឯណាមកជួយដោះស្រាយបាននោះទេ មានតែទ្រាំឲ្យដីហុយចូលភ្នែក ត្រចៀក និងច្រមុះបន្តទៀតចុះ ។

អ្នកសារព័ត៌មានបានទូរស័ព្ទទៅសួរនាំរឿងច្បាប់ទម្លាប់បន្តិចដែរ ចំពោះការជីកដីដែលមានជម្រៅជិតឃើញក្បាលប្រេត ក៏ដូចជាការបង្កឲ្យផ្លូវសាធារណៈខូចទ្រុឌទ្រោម រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារតែរថយន្តធុនធំដឹកអាចម៍ដីឆ្លងកាត់នោះ ត្រូវលោកឧកញ៉ាឈ្មោះ សាក់ សីុឡៅពន្លះយ៉ាងចាស់មាត់ ។

សាក់ ស៊ីឡៅ បានក្រអឺតក្រទមព្រលយថា «រឿងផ្លូវនេះរូបលោកជាអ្នកធ្វើ បើខូច!!» ។ ឧកញ៉ាសម្តីកោង បានបន្តទៀតថា «ត្រឹមអ្នកព័ត៌មានសោះ ហ៊ានសួរនាំរឿងច្បាប់ផង ខ្ញុំធ្វើដល់ឧកញ៉ា(Sic)ហើយ មិនបាច់មកនិយាយរឿងច្បាប់ជាមួយខ្ញុំទេ បើត្រូវការលុយប្រាប់មកមិនបាច់និយាយវែងឆ្ងាយរឿងច្បាប់ជាមួយខ្ញុំនោះទេ» ៕

fd img-20161127-wa0020 xx

dav

Loading...